ស្ត្រី​អង់គ្លេស​​ចាក់វ៉ាក់សាំង​កូ​វី​ដ​១​៩មុនគេលើលោក​​ចាត់​ទុក​វា​​​ជា​កា​ដូរ​ល្អ​បំផុត​

លោកស្រី​ ​Mar​g​are​t​ ​Keen​an​ ​វ័យ​៩​០​ឆ្នាំ​ ​ជា​ជនជាតិ​អង់គ្លេស​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​ក្នុង​ពិភពលោក​ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ដោយ​គាត់​បាន​ទទួល​ ​នៅ​មន្ទីរ​ក្នុងស្រុក​មួយ​ ​ក្នុង​តំបន់​ ​Co​v​entry​ ​នៃ​ប្រទេស​អង់គ្លេស​ ​នា​ព្រឹក​វេលា​ម៉ោង​ប្រមាណ​៦​និង​៣​១​នាទី​ព្រឹក​ (​ម៉ោង​នៅ​អង់គ្លេស​) ​ថ្ងៃ​ទី​៨​ ​ធ្នូ​ ​២​០​២​០​។​


​លោកស្រី​ ​Mar​g​are​t​ ​Keen​an​ ​បាន​និយាយ​ថា​ ​«​ខ្ញុំ​មាន​កិត្តិយស​ខ្លាំង​ណាស់​ ​ដែល​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​ទទួលការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​…​វា​គឺជា​កា​ដូរ​ខួបកំណើត​មុន​ពេល​ដ៏​ល្អ​បំផុត​ ​ដែល​ខ្ញុំ​ប្រាថ្នា​ចង់បាន​ ​ព្រោះ​វា​មានន័យ​ថា​ ​ខ្ញុំ​ ​ទីបំផុត​ទៅ​ ​បាន​ទទឹង​រង់ចាំ​ការ​ចំណាយ​ពេលវេលា​ជាមួយ​គ្រួសារ​និង​មិត្ត​ៗ​ ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​សកល​ ​ក្រោយពេល​ដែល​ខ្ញុំ​បាន​ចំណាយ​ពេល​ខ្លួនឯង​ ស្ទើ​ពេញ​មូ​យ​ឆ្នាំ​ហើយ​នោះ​»​


​អង់គ្លេស​ចាប់ផ្តើម​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ផលិត​ដោយ​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ ​តាម​ការ​គ្រោងទុក​ ​ពោល​គឺ​បន្ទាប់ពី​ខ្លួន​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​ប្រើ​ជាលើកដំបូង​ ​កាលពី​ស​ប្តាហ៍​មុន​។​ អ្នកដែល​ត្រូវ​បាន​ផ្តល់​អាទិភាព​ដំបូង​ ​ឬ​ ​ហៅ​ហៅថា​ “​V​-​Day​” ​គឺ​សំដៅ​លើ​មនុស្សចាស់​មាន​វ័យ​ជាង​៨​០​ ​បុគ្គលិក​មើល​ថែ​មនុស្សចាស់​ឬ​អ្នកជំងឺ​ ​មន្ត្រី​ពេទ្យ​ជួរមុខ​ ​ជាដើម​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner