Breaking News ៖ អង់គ្លេសចាប់ផ្តើមដំណើរការវ៉ាក់សាំងហើយខណៈស្ត្រីអាយុ 90ឆ្នាំម្នាក់ទទួលបានមុនគេ

បរទេស ៖ ទីបំផុតវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ត្រូវបានប្រើប្រាស់ជាលើកដំបូងហើយនៅក្នុងប្រទេសអង់គ្លេសខណៈដែលស្ត្រីអាយុ 90 ឆ្នាំម្នាក់មានប្រភពមកពីប្រទេសអៀរឡង់ខាងជើង គឺជាអ្នកដែលបានទទួលបានវ៉ាក់សាំងនេះមុនគេបំផុតផងដែរ។

លោកយាយ Margaret Keenan ដែលទទួលបានវ៉ាក់សាំងនេះនៅវេលាម៉ោងប្រមាណជា 6 និង 30 នាទីម៉ោងសកល បាននិយាយថាគាត់មានអារម្មណ៍ថាដូចជាទទួលបានសិទ្ធិដ៏ពិសេសមួយ។

ប្រភពដដែលបានសរសេរទៀតថា ដំណាក់កាលបន្ទាប់វ៉ាក់សាំងនេះនឹងត្រូវបានបន្តដាក់ឲ្យប្រើប្រាស់ទៅលើមនុស្សដែលមានអាយុច្រើនជាង80 ឆ្នាំ និងក្រុមអ្នកធ្វើការងារនៅក្នុងសេវាសុខភាពសាធារណៈ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner