ថវិកា៥ពាន់ដុល្លារ ត្រូវបាន លោកជំទាវ កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន បរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់​សាំងប្រឆាំង វីរុសកូវីដ១៩

ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបរិច្ចាគថវិកា៥ពាន់ដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំង​ប្រឆាំងវីរុសកូវីដ-១៩។ ការបរិច្ចាគនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកា​ទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាស និងបញ្ជាអោយក្រសួង​សុខាភិបាល និងក្រសួងពាក់ព័ន្ធ ត្រៀមបម្រុងថវិកា ដើម្បីបញ្ជាទិញវ៉ាក់សាំង ជំហានដំបូងចំនួន ១លានដូស ប៉ុន្តែមិនទាន់​កំណត់ថា​ទិញពីប្រទេសណានៅឡើយទេ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner