កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ជួបការលំបាកនៅខេត្តបន្ទាយមានជ័យ

កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ ចំនួន១០០នាក់ នៅព្រឹកថ្ងៃទី៨ធ្នូឆ្នាំ២០២០ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ជួបការលំបាកខ្វះកម្លាំងពលកម្មច្រូតកាត់ ចំនួន៤គ្រួសារ ស្ថិតក្នុងស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី បានឲ្យដឹងថា កងកម្លាំងរបស់វរសេនាតូចថ្មើជើងលេខ៥១៣ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលមានការលំបាកខ្វះខាតកម្លាំងពលកម្ម ហើយស្រូវប្រជាពលរដ្ឋខ្លះមិនអាចច្រូត ម៉ាស៊ីនបាន ដោយហេតុរងការខូចខាតពីគ្រោះទឹកជំនន់នាពេលកន្លងទៅ គឺ ចាំបាច់ត្រូវកម្លាំងមនុស្សដើម្បីធ្វើការប្រមូលផលរបស់ពួកគាត់។

លោកវរសេនីយ៍ទោ បានបញ្ជាក់ឲ្យដឹងថាគឹតត្រឹមរយៈពេល១សប្តាហ៍ចុងក្រោយនេះកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ បានចុះច្រូតស្រូវប្រជាពលរដ្ឋសរុបចំនួន២៥ហិចតាហើយ។ លោកបន្តថា នោះជាវប្បធម៌ជួយគ្នាក្នុងគ្រាលំបាករវាងសមរភូមិមុខ និងសមរភូមិក្រោយ គឺត្រូវតែផ្សាភ្ជាប់គ្នាជានិច្ចមិនអាចកាត់ផ្ដាច់បានឡើយ។

លោកបានបន្តថា សមរភូមិមុខត្រូវការឧបត្ថម្ភពីសមរភូមិក្រោយ ចំណែកសមរភូមិក្រោយពេលជួបការលំបាកសមរភូមិមុខត្រូវតែចេះជួយសម្រាលទុក្ខលំបាកវិញផងដែរ។ ជាក់ស្ដែងរយៈពេលមួយព្រឹកថ្ងៃ៨ធ្នូនេះ កងកម្លាំង បានជួយច្រូតស្រូវប្រជាពលរដ្ឋបានចំនួន៦ហិចតាបន្ថែមទៀត៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner