បុរសម្នាក់បើករថយន្តរ៉េចង្កូតឆ្លងផ្លូវទៅបុកម៉ូតូចំពេញទំហឹង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ និងស្រាល២នាក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតឆ្លងផ្លូវទៅបុកនឹងម៉ូតូចំពេញទំហឹង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ និងស្រាលចំនួន២នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកស្គុបពី ពណ៌សមួយគ្រឿង ពាក់ស្លាក់លេខ ភ្នំពេញ 1TH-5545 ជិះឌុបគ្នាពីរនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តម៉ាកម៉ាស់ស្ដាស៊េរីទំទើបមួយគ្រឿងទៀត ពណ៌ផ្សែងបារី ពាក់ស្លាក់លេខ 2Y-8146 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិគ្នាគ្នាពីត្បូងទៅជើង ក្នុងល្បឿនលឿន ឆ្លងផ្លូវរ៉េចង្កូតជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ និងអ្នករួមដំណើររងរបួសធ្ងន់ស្រាលចំនួន២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្តង។ រួចរថយន្តក៏មិនទាន់អស់ល្បឿនបន្តជ្រុលទៅមុខទៀតឡើងខឿន ទៅបុករះដើមឈើ និងបុករបងដែកបាក់អស់មួយផ្ទាំងទៀត បណ្តាលឲ្យរថយន្តរងការខូចខាតខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ ក៏បានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្ត និងម៉ូតូទាំង២គ្រឿងប្រគល់ឱ្យសមត្ថកិច្ចជំនាញការិយាល័យស្នងការរាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner