សាច់មាន់ និងប្រហិតចម្រុះខូចគុណភាពជាង១តោន ត្រូវបានសមត្ថកិច្ចកម្ទេចចោលនៅខេត្តកោះកុង

មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃសទី៧ធ្នូឆ្នាំ២០២០ បានសហការគ្នាត្រួតពិនិត្យ សាច់មាន់ និងប្រហិតចម្រុះ ដែលមានទីតាំងស្ថិតក្នុងខេត្តកោះកុង ដោយមានការចូលរួមសម្របសម្រួលផ្ទាល់ពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកោះកុងផងដែរ។

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យលើសាច់មាន់ និងប្រហិតចម្រុះ រួមមានសាច់មាន់ ឆ្អឹង ស្លាប និងគ្រឿងក្នុងមាន់មានទម្ងន់៧៣៤គីឡូក្រាម និងប្រហិតចម្រុះទម្ងន់២៦៨គីឡូក្រាម សរុប១តោន២គីឡូក្រាម៥កន្លះ មានការវេចខ្ចប់ ការដឹកជញ្ជូន គ្មានការបង្កកត្រឹមត្រូវ នាំឲ្យទំនិញខូចគុណភាព មានក្លិនស្អុយ និងមានរុយរោមផងដែរ។

បន្ទាប់មកមន្រ្តីជំនាញបានសម្រេចធ្វើការដកហូត និងកម្ទេចចោលភ្លាមៗ ដោយមានការឯកភាពពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តន៍ទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner