ខេត្តស្ទឹងត្រែងបន្ដធ្វើតេស្ដលើកទី២ លើអ្នក​ពាក់ព័ន្ធនៃព្រឹត្ដិការណ៍២៨វិច្ឆិកា

អត្ថបទដោយ៖
ជា សេឌី

អ្នកជាប់ពាក់ព័ន្ធដោយប្រយោល ក៏ដូចជាអ្នកមានការសង្ស័យដោយខ្លួនឯង បានស្ម័គ្រចិត្តនាំគ្នាមកធ្វើតេស្តរកនូវសញ្ញាមេរោគកូវីដ១៩ ជាលើកទី២ នៅមណ្ឌលចត្ដាឡីស័ក្តសាលាគរុកោសល្យភូមិភាគស្ទឹងត្រែង នាថ្ងៃទី៨ វិច្ឆិកា ឆ្នំា២០២០ ។

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរ    សុខាភិបាលខេត្ត បានមានប្រសាសន៍ថា  ដោយមានការណែនាំពីសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការចង្អុរបង្ហាញពីឯកឧត្តមអភិបាលខេត្ត ទើបមន្ទីរសុខាភិបាល ជាពិសេសក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត ចុះពង្រឹងនូវវិធានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ហើយជាក់ស្តែងចំពោះបញ្ហាដែលបានស្រាវជ្រាវរកអ្នកដែលប៉ះពាល់ និងអ្នកប៉ះពាល់ដោយប្រយោល និងបានរកឃើញទាំងអស់ចំនួន៩១នាក់ផងដែរ ។

លោកបន្តថា នេះគឺជាលើកទី២ហើយ គឺដើម្បីពិនិត្យរកមើល នឹងបញ្ជាក់ថាពួកគាត់មិនមានបញ្ហាជម្ងឺកូវីដនោះទេ ។ ទន្ទឹមនោះក៏យើងមើលឃើញដែរថា វាជាបញ្ហាមួយសំខាន់ដែលប្រជាពលរដ្ឋទាំងអស់ពួកគាត់មិនបានដឹង ហើយអ្វីដែលគាត់ធ្លាប់ប៉ះពាល់ និងបានពាក់ម៉ាស់នោះ គឺពួកគាត់បានភ្ញាក់រលឹក ហើយក៏បានចូលរួមមកយកសំណាកដើម្បីពិនិត្យផងដែរ ។

លោកវេជ្ជបណ្ឌិតក៏បានសំណូមពរ ដល់អ្នកទាំង៩១នាក់នោះ សូមមកពិនិត្យយកសំណាកជាលើកទី៣បន្តទៀត និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចំពោះបញ្ហាជម្ងឺកូវីដនេះ ។

សូមជម្រាបថា ជាលទ្ធផលអ្នកជាប់ពាក់ព័ន្ធដោយប្រយោល និងបានមកធ្វើតេស្តរកមេរោគកូវីដ១៩នេះ ឃើញថាបានចំនួន៨០នាក់ហើយ ដោយឡែក១១នាក់ទៀតក្នុងនោះមានឯកឧត្តមតំណាងរាស្ត្រ និងក្រុមគ្រួសារ ត្រូវបានធ្វើតេស្ត នៅក្រុងភ្នំពេញ ៕ ម៉ាវិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner