សមាគមសហគ្រិន ចិនជាំងស៊ូ ឧបត្ថម្ភ ម៉ាស់ ចំនួន១០ម៉ឺនម៉ាស់ និងទឹកអាកុលសម្រាប់ លាងដៃ២០ប៊ីដុង ស្មើ៦០០លីត្រ ជូនដល់ស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ

អត្ថបទដោយ៖
ជា សេឌី

សមាគមសហក្រិន ចិនជាំងស៊ូ ប្រចាំនៅកម្ពុជា បានឧបត្ថម្ភម៉ាស់ចំនួន១០ម៉ឺនម៉ាស់ និងទឹកអាល់កុល ចំនួន២០ប៊ីដុង ស្មើនឹង៦០០លីត្រ ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់កម្លាំង នគរបាលប្រើប្រាស់ និងបន្តយកទៅចែកជូនប្រជាពលរដ្ឋ ចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ។ ជំងឺឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ត្រូវគេមើលឃើញថា នៅតែជាការគំរាមកំហែងនៃការឆ្លងរីករាលដាលទៅដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ  គ្រាដែលរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញឱ្យដឹងថា គិតត្រឹមវេលាម៉ោង៧ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ មានឆ្លង ០២នាក់បន្ថែមទៀត ដោយអ្នកឆ្លងបានកើនឡើងរហូតដល់៣៤នាក់ហើយចំពោះ អ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា។

 ពិធីផ្តល់ និងទទួល ម៉ាស់ខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្រោមវត្តមានលោកឧកញ៉ា តុង ចំរើន ប្រធានសមាគមសហគ្រិន ចិនជាំងស៊ូនៅកម្ពុជា និងលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងទទួលផែនការងារភស្ថុភារនិងហិរញវត្ថុ ដែលជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នង ការនគរបាលរាជធានីភ្នំពេញ។

 លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានសមាគមសហគ្រិន ចិនជាំងស៊ូនៅកម្ពុជា ដែលបាននាំយកនិងការឧបត្ថម្ភនូវម៉ាស់និងទឹកអាល់ទាំងនេះ ជូនដល់ស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ។ ដែលនេះជាកាយវិកាដ៏សប្បុរសដែលគិតគូរពីសុខភាពក្នុងជួរកងកម្លាំងនគរបាលក៏ដូចការលើកទឹកចិត្តដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលកំពុងតែចូលរួមសហការជាមួយក្រសួងសុខាភិបាល និងអង្គភាពពាក់ព័ន្ធដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩។

 លោកស្នងការការរងក៏បានជម្រាបជូនទៀតថា កម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមការណែ នាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងតំណាក់កាលដែលប្រទេសកម្ពុជា និងជាពិសេនៅក្នុងរាជធានីភ្នំពេញដែលឆ្លងរាលដាលជំងឺកូវីដ១៩ បានចេញធ្វើសកម្មភាពចែកម៉ាស់ជាច្រើននិងចុះផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋនៅតាមសហគមន៍ នៅតាមផ្លូវសាធារណៈ និងទីប្រជុំជន នានា ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner