ជប៉ុនឧបត្ថម្ភបច្ចេកវិទ្យា AI ដើម្បីអាចបង្កើនអត្រាមាតុភាពក្នុងប្រទេសឡើងវិញ

បរទេស៖មកដល់បច្ចុប្បន្នអត្រានៃការសម្រាលកូននៅក្នុងប្រទេសជប៉ុនមានការធ្លាក់ចុះខ្លាំងមែនទែន
ជាក់ស្តែងកាលពីឆ្នាំកន្លងទៅតួលេខទារកកើតថ្មីមានត្រឹមតែ 865, 000 នាក់ប៉ុណ្ណោះដែលជាអត្រាទាបបំផុតមិនធ្លាប់មានឡើយសម្រាប់ប្រទេស។

ជាការឆ្លើយតបរដ្ឋាភិបាលប្រទេសជប៉ុននៅសប្តាហ៍នេះបានប្រកាសថានឹងមានផែនការមួយដើម្បីជម្រុញអត្រា
មាតុភាពដែលបានដួលរលំនេះមកវិញតាមរយៈការបង្កើតកម្មវិធីវ៉ៃឆ្លាតមួយចំនួនជួយឲ្យពលរដ្ឋរបស់ខ្លួនអាចស្វែងរកដៃគូស្នេហាបានកាន់តែងាយស្រួលហើយការងានេះនឹងចាប់ផ្តើមធ្វើឡើងពីឆ្នាំក្រោយនេះហើយ។

គួរឲ្យដឹងដែរថាអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលជប៉ុនបានព្យាយាមស្វែងរកវិធីដើម្បីដោះស្រាយបញ្ហាមួយនេះប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យា AI នេះគឺជាកិច្ចខំប្រឹងប្រែងចុងក្រោយមួយរបស់រដ្ឋាភិបាលជប៉ុន។

យោងតាមការចេញផ្សាយរបស់កាសែត AFP បានរាយការណ៍ថាផែនការឆ្នាំក្រោយនេះរដ្ឋាភិបាលជប៉ុននឹងគ្រោងចំណាយប្រមាណជា 19 លានដុល្លារសម្រាប់ការងារជម្រុញអត្រាមាតុភាពខណៈដែលការព្យាករណ៍កន្លងមកបានអះអាងថាចំនួនពលរដ្ឋរបស់ជប៉ុននឹងមានការធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន 128 លាននាក់កាលពីឆ្នាំ 2017 ទៅដល់ក្រោម 53 លាននាក់ប៉ុណ្ណោះនៅចុងបញ្ចប់នៃសតវត្សនេះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner