ក្រសួងប្រាប់សហគ្រាសវិស័យទេសចរណ៍ស្តីពីការលើកលែងបង់កម្រៃបន្តអាជ្ញាបណ្ណឆ្នាំ២០២១ដើម្បីលើកទឹកចិត្ត
ក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែមិថុនានេះ បានជូនដំណឹងស្ដីពីការអនុវត្តវិធានបន្ថែមរបស់រាជរដ្ឋាភិបាល លើការលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១។
នៅក្នុងនោះមានចំនួន៤ចំណុចធំៗ ទី១៖លើកលែងការបង់ពន្ធ ចំពោះអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ 2021 ចំពោះអាជ្ញាប័ណ្ណទេសចរណ៍ដែលស្ថិតក្នុងសុខភាពហើយការលើកលែងនេះ គឺនឹងត្រូវអនុវត្តចាប់ពីដើមខែមករារហូតដល់បំណាច់ខែធ្នូឆ្នាំ២០២១។ ទី២ រក្សាការបង់កម្រៃអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទចំពោះអាជីវកម្មទេសចរណ៍ដែលបានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ថ្មីឬបន្តក្នុងឆ្នាំ ២០២០ និងស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មីសម្រាប់ឆ្នាំ ២០២១។
ទី៣ រក្សាការបង់កម្រៃសេវាសាធារណៈ ចំពោះការស្នើសុំចំណាត់ថ្នាក់សេវាទេសចរណ៍គ្រប់ប្រភេទ
ទី៤ រក្សាការអនុវត្ត ការពិន័យអន្តរការណ៍ ជាប្រាក់ចំពោះអាជីវកម្មទេសចរណ៍ដែលហួសសុពលភាពអាជ្ញាប័ណ្ណទេសចរណ៍ និងអាជីវកម្មដែលបានប្រព្រឹត្តខុសបទល្មើសផ្សេងៗ ស្ដីពីការផ្ដល់សេវាសាធារណៈ។
ការចេញវិធានការនេះគឺដើម្បីជាការលើកទឹកចិត្តដល់សហគ្រាសវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ខ្លាំងដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ហើយវិធានការនេះ ក៏ជាវិធានការជុំទី៤របស់រដ្ឋាភិបាលផងដែរ៕