អ៊ីស្រាអែល​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​ធ្នូ​ខាងមុខ

​អ៊ីស្រាអែល​៖​ ​អ៊ីស្រាអែល​នឹង​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​ធ្នូ​ខាងមុខ​ ​នេះ​បើ​តាម​ម​ន្រ្តី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​អ៊ីស្រាអែល​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

អគ្គនាយក​ក្រសួងសុខាភិបាល​អ៊ីស្រាអែល​លោក​ ​ហេ​ហ្ស៊ី ឡឺ​វី​ ​បាន​ធ្វើ​ការណែនាំ​ដល់​គ្លី​និ​ក​សេវា​សុខភាព​ ​ដែល​ត្រូវ​បាន​កំណត់​ដោយ​រដ្ឋ​ ​អោយ​ត្រៀម​ខ្លួន​សម្រាប់​មណ្ឌល​ប្រតិបត្តិការ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​។​ ​លោក​ ឡឺ​វី​ ​បន្ថែម​ទៀត​ថា​ ​ក្រសួងសុខាភិបាល​បាន​និង​កំពុង​ធ្វើការ​ទៅលើ​បញ្ជី​អាទិភាព​នៃ​អ្នកទទួល​វ៉ាក់សាំង​ ​ដែល​នឹង​ត្រូវ​បញ្ចប់​ក្នុងរយៈពេល​ពីរ​ថ្ងៃ​ទៀត​នេះ​ ​ខណៈ​ដែល​វ៉ាក់សាំង​នឹង​ត្រូវ​ផ្តល់​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​។​

ដោយឡែក​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ដំបូង​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ដឹក​មកដល់​ទឹកដី​របស់​ប្រទេស​អ៊ីស្រាអែល​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​ ​នៅក្នុងចំណោម​០​៨​លាន​ដូ​ស​ដែល​អ៊ីស្រាអែល​បាន​បញ្ជាទិញ​កាលពី​ខែមុន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner