​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​ម៉ិ​ច​ស៊ី​កូ ​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​នេះ

ម៉ិ​ច​ស៊ី​កូ​៖​ ​រដ្ឋាភិបាល​ម៉ិ​ច​ស៊ី​កូ​បញ្ជាក់​ថា​ ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​របស់​ខ្លួន​ ​រំពឹង​ថា​ ​នឹង​ចាប់ផ្តើម​នៅមុន​ដំណាច់ខែ​ធ្នូ​ខាងមុខនេះ​ ​ដោយ​ផ្តល់​អាទិភាព​ដល់​ម​ន្រ្តី​ជំនាញ​ផ្នែក​សុខាភិបាល​ ​និង​ ​ក្រុម​មនុស្ស​មាន​វ័យ​ ​ចំណាស់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

អនុ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​ម៉ិ​ច​ស៊ី​កូ​លោក​ ​ហ៊ូ​ហ្គោ ​ឡប់​ប៉េ​ស​ ហ្គា​ថែ​ល​ ​បាន​បញ្ជាក់​នៅ​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​មួយ​ថា​ ​ការ​ចាក់​វ៉ាក់សាំង​គួរតែ​ចាប់ផ្តើម​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ស​ប្តាហ៍​ទី​៣​នៃ​ខែ​ធ្នូ​ ​ហើយ​មាន​រយៈពេល​រហូតដល់​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​។​

ចាប់ផ្តើម​នៅ​ក្នុង​រដ្ឋធានី​ម៉ិ​ច​ស៊ី​កូ​ស៊ី​ត​ធី​ ​ជា​ទីលំនៅ​ដ្ឋា​ន​របស់​ប្រជាជន​ប្រមាណ​២​០​លាន​នាក់​ ​ហើយនឹង​ភាគ​ខាងជើង​រដ្ឋ​ ​ខូច​ហុយ​ឡា ​។​ ​បើ​តាម​រដ្ឋ​ម​ន្រ្តី​ការបរទេស​ម៉ិ​ច​ស៊ី​កូ​លោក​ ​ម៉ា​សែល​ឡូ​ អេ​ប្រា​ដ​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​២​៥​ម៉ឺន​ដូ​ស​នឹង​មកដល់​ទឹកដី​ប្រទេស​ម៉ិ​ច​ស៊ី​កូ​នៅ​ក្នុង​ខែ​នេះ​តែម្តង​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner