វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r ​កាន់តែ​ខិត​ជិត​ការអនុញ្ញាត​អោយ​ប្រើប្រាស់​ ​ក្រោយ​ទីភ្នាក់ងារ​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ទទួល​ស្គា​ល់​ពី​ប្រសិទ្ធ​ភាព

អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​នេះ​ថា​ ​ទីភ្នាក់ងារ​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​បាន​ទទួលស្គាល់​ទិន្នន័យ​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​ ​ភី​ហ្វីហ្សឺ ​។​

ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​បុគ្គលិក​ទីភ្នាក់ងារ​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​ទិន្នន័យ​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​បាន​បំពេញ​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ​ ​ដើម្បី​ទទួល​បានការ​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជាបន្ទាន់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​។​

ទោះបីជា​យ៉ាងនេះ​ក្តី​ ​ទីភ្នាក់ងារ​ ​F​D​A​ ​នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដាហ៍​នេះ​ ​ដើម្បី​ពិភាក្សាគ្នា​លើ​ការ​អនុម័ត​ជាចុងក្រោយ​ ​ស្ដីពី​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជាបន្ទាន់​នូវ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​-​អាល្លឺម៉ង់​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner