ប្អូនស្រី​បង្កើត​មេដឹកនាំ​កូរ៉េ​ខាងជើង​និយាយ​ថា​ ​ទំនាក់ទំនង​អន្តរ​កូរ៉េ​កាន់តែ​អាក្រក់​មួយ​ក​ម្រិ​ត​ទៀត​ ​ក្រោយ​កូរ៉េ​ខាងត្បូង​រិះគន់​វិធានការ​ការពារ​ ​Co​v​i​d​-19 ​របស់​កូរ៉េ​ខាងជើង

​កូរ៉េ​ខាងជើង​៖​ ​ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង​ ​លោក​ ​គីម​ ជុ​ង​អ៊ុន​ ​គឺ​លោកស្រី​ ​គីម​ យ៉ូជុ​ង​ ​នៅ​ថ្ងៃពុធ​នេះ​បាន​ថ្លែង​វាយប្រហារ​លើ​រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ខាងត្បូង​ ​បន្ទាប់ពី​និយាយ​រិះគន់​ដល់​វិធានការ​ការពារ​ ​Co​v​i​d​-19 ​របស់​កូរ៉េ​ខាងជើង​ ​និង​បាន​ព្រមាន​ថា​ ​ទង្វើ​នេះ​ ​នឹង​ធ្វើ​អោយ​ភាពជា​ប់​គាំង​នៃ​ទំនាក់ទំនង​អន្តរ​កូរ៉េ​កាន់តែ​អាក្រក់​ខ្លាំង​មួយ​ក​ម្រិ​ត​ទៀត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​យ៉ុ​ប​ហាប់​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ថ្លែង​នៅ​ក្នុង​សេចក្តីប្រកាស​មួយ​ ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​ KCN​A​ ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ ​លោកស្រី​ ​គីម​ យ៉ូជុ​ង​ ​បាន​បញ្ជាក់​ថា​ ​សម្តី​របស់​គាត់​ ​បង្ហាញ​អោយ​ឃើញ​ពី​ការ​និយាយ​ស្តី​ទាំង​គ្មាន​ការពិចារណា​ ​ដោយ​វា​កាន់តែ​ធ្វើ​អោយ​ភាពជា​ប់​គាំង​ក្នុង​ទំនាក់ទំនង​ខាងជើង​ ​និង​ខាងត្បូង​កាន់តែ​អាក្រក់​ខ្លាំង​ឡើង​ ​ហើយ​ថា​ ​ពួកយើង​នឹង​មិន​បំភ្លេច​សម្តី​របស់​គាត់​ ​ហើយ​គាត់​ប្រហែលជា​ត្រូវ​ទទួលការ​តបស្នង​ជា​ទីគាប់ចិត្ត​សម្រាប់​រឿង​នេះ​ ​។​

សូម​ជម្រាប​ថា​ ​ប្រតិកម្ម​របស់​លោកស្រី​ ​គីម​ យ៉ូជុ​ង​ ​ខាងលើ​នេះ​ ​កើតមានឡើង​បន្ទាប់ពី​កាលពី​ស​ប្តាហ៍​មុន​ ​រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ខាងត្បូង​លោកស្រី​ ​កាង​ ឃ្យុ​ង​វ៉ា​ ​បាន​ថ្លែង​ក្នុង​វេទិកា​មួយ​នៅ​ប្រទេស​បា​រ៉ែ​ន​ថា​ ​កូរ៉េ​ខាងជើង​មិនបាន​ឆ្លើយតប​ទៅ​និង​កិច្ច​សហប្រតិបត្តិការ​ទប់​ស្កាត់​ ​Co​v​i​d​-19 ​តាម​ព្រំដែន​ ​ដែល​អំពាវនាវ​ដោយ​កូរ៉េ​ខាងត្បូង​នោះ​ឡើយ​ ​ហើយ​ថា​ ​អ្វី​ដែល​ទីក្រុង​ព្យុ​ង​យ៉ាង​ប្រកាស​ថា​ ​ប្រទេស​ខ្លួន​គ្មាន​ករណី​ឆ្លង​ ​Co​v​i​d​-19 ​សូម្បីតែ​មួយ​ ​គឺជា​រឿង​ពិបាក​ជឿ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner