ប្រាសាទ បន្ទាយឆ្មារ

ប្រាសាទ បន្ទាយឆ្មារ មានទីតាំងស្ថិតនៅ ឃុំឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប្រាសាទមួយនេះ សាងសង់ដោយព្រះបាទ ជ័យវរ្ម័នទី៧ នៅសតវត្សទី ១២ ដល់ ដើមសតវត្ស ទី១៣ នៃគ្រិស្តសករាជ ដោយគោលបំណងដើម្បីឧទ្ទិសដល់ព្រះរាជបុត្រ របស់ព្រះអង្គ ព្រះនាម រាជកុមារ និង មេទ័ពទាំង៤។

ប្រាសាទមួយនេះ មានផ្ទៃដីពីលិចទៅកើត បណ្ដោយ ៧៧០ ម៉ែត្រ និង ទទឹង ៦៩០ ម៉ែត្រ។ ចំណែកតួប្រាសាទ ទទឹង ១៩០ ម៉ែត្រ និង បណ្ដោយ ២៥០ ម៉ែត្រ និង មានកម្ពស់ចន្លោះពី ៩ ទៅ ១០ ម៉ែត្រ ព្រមទាំងមានកសិណទឹកព័ទ្ធជុំវិញ ប្រាសាទ ដែលមាន ទទឹង ៦៣ ម៉ែត្រ។ នៅក្នុងបរិវេណ ប្រាសាទនេះមានភាពស្រស់ស្អាត និងមានដើមឈើធំៗព័ទ្ធជុំវិញជាច្រើន គួរឲ្យចង់គយគន់ ។

ប្រាសាទ បន្ទាយឆ្មារ មានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ ។ ផ្លូវទៅប្រាសាទមួយនេះ ជាផ្លូវក្រាលកៅស៊ូ តាំងពីទីរួមខេត្ត រហូតដល់តួប្រាសាទ ដោយឆ្លងកាត់ស្រុកស្វាយចេក និង ស្រុកថ្មពួក៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner