សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ រំលោភសេពសន្ថវៈលើអនិតិជនអាយុ១១ឆ្នាំ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈលើអនិតិជនអាយុ១១ឆ្នាំ នៅចំណុចផ្ទះលេខ៩៣ ផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០ ។
ជនសង្ស័យមានឈ្មោះ អ៊ុច ថាវី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៩៣ ផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មកភាពរំលោភ ជនរងគ្រោះឈ្មោះ ស ច យ ភេទស្រី អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១៩បេ ផ្លូវលំ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ ដោយ ៖ ភារ៉ា និងប៊ុនធី