នគរបាលប៉ុស្ដិ៍ទឹកថ្លា ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២០ ករណីជួញដូរគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

  ជនសង្ស័យខាងលេីមានឈ្មោះ អាវ អៈ  ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ដកហូតក្រាមសថ្លា០៧កូនថង់តូច) ។ 

 បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី  ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner