ក្រសួងអប់រំជូនដំណឹងពីការបន្តផ្អាកសកម្មភាពអប់រំនិងកីឡាក្រោយព្រឹត្តិការណ៍២៨វិច្ឆិកា
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីជូនដំណឹងជាថ្មីមួយបន្ថែមទៀតពីការបន្តផ្អាកសកម្មភាពអប់រំនិងកីឡាក្រោយព្រឹត្តិការណ៍២៨វិច្ឆិកាដែលជាការរីករាលដាលឆ្លងជំងឺកូវីដ-១៩នៅតាមសហគមន៍រួចមក។
យោងតាមសេចក្តីជូនដំណឹងដែលចេញនៅថ្ងៃទី១០ខែធ្នូឆ្នាំ២០២០ដែលAMSទទួលបានមុន នេះក្រសួងអប់រំនិងកីឡាបានបញ្ជាក់ថាដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ចូលក្នុងគ្រឹះស្ថានសិក្សានិងរីករាលដាលក្នុងសហគមន៍ក្រសួងអប់រំបានដាក់ចេញនូវវិធានការដូចជា៖ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ព្រឹត្តិការណ៍សហគមន៍២៨បានបញ្ចប់៖១៖ផ្អាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំដែលមានអ្នកចូលរួមលើសពី២០នាក់។២៖ផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងគ្រឹះស្ថានសិក្សាឯកជន ជាបណ្តោះអាសន្នដោយបន្តការបង្រៀននិងរៀនតាមអនឡាញ។៣៖ផ្អាករាល់ការហាត់ប្រាណនិងលេងកីឡាដែលមានលក្ខណៈប្រមូលផ្តុំ។
ក្រសួងអប់រំបានបញ្ជាក់បន្ថែមលើសេចក្តីជូនដំណឹងរបស់ខ្លួនដែរដោយកំណត់ឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិក មាតាបិតា អ្នកអាណាព្យាបាល និស្សិត សិស្សានុសិស្សគ្រប់រូប ចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕