អូស្ត្រាលីគ្រោងអនុវត្តច្បាប់ថ្មីនាពេលឆាប់ៗនេះ ដើម្បីតម្រូវអោយក្រុមហ៊ុន Google និង Facebook បង់ប្រាក់ដល់ស្ថាប័នព័ត៌មាន
អូស្រា្តលី៖ អូស្ត្រាលីគ្រោងនឹងអនុវត្តច្បាប់ថ្មីក្នុងពេលឆាប់ៗខាងមុខនេះ ដោយតម្រូវឱ្យក្រុមហ៊ុនបរទេសធំៗមួយចំនួនដូចជា Facebook និង Google ធ្វើការបង់ប្រាក់ទៅឱ្យស្ថាប័នព័ត៌មានក្នុងស្រុក ដើម្បីជាថ្នូរក្នុងការប្រើប្រាស់មាតិកាព័ត៌មានកន្លងមក នេះបើតាមសារព័ត៌មានរ៉យទ័រនាពេលថ្មីៗ ។
យោងតាមសេចក្ដីប្រកាសបានអោយដឹងថា ប្រសិនបើជាខាងក្រុមហ៊ុនបច្ចេកវិទ្យា និងស្ថាប័នព័ត៌មានចរចាគ្នាមិនត្រូវ នោះរដ្ឋាភិបាលនឹងដើរតួជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយ និងសម្របសម្រួលជុំវិញបញ្ហាមួយនេះ ។
សូមជម្រាបថា រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចបង្កើតច្បាប់ថ្មីនេះឡើង គឺស្ថិតក្នុងគោលបំណងការពារស្នាដៃ និងឱ្យតម្លៃអ្នកកាសែត និងស្ថាប័ន្ធព័ត៌មាន ខណៈគិតមកទល់ពេលនេះ កំពុងតែរៀបចំ និងព្រាងឡើង ដោយក្នុងនោះ តម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗធ្វើការចរចាជាមួយស្ថាប័នព័ត៌មាន ដើម្បីបានសិទ្ធិប្រើប្រាស់មាតិកាព័ត៌មាន ៕

