សិង្ហបុរី និងអង់គ្លេសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានតម្លៃដល់ទៅ ២២ ពាន់លានដុល្លារ
បរទេស៖នៅព្រឹកថ្ងៃព្រហស្បតិ៍នេះប្រទេសអង់គ្លេស និងសិង្ហបុរីត្រូវបានគេដឹងថាបានឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយជាមួយគ្នាហើយ។
ទូរទស្សន៍ BBC ដែលបានរាយការណ៍ពីព័ត៌មាននេះថា កិច្ចព្រមព្រៀងនេះនឹងអាចគ្របដណ្តប់ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងទំហំរហូតទៅដល់ 22 ពាន់លានដុល្លារ ប៉ុន្តែអ្វីដែលយើងអាចមើលឃើញនោះគឺថាកិច្ចព្រមព្រៀងនេះគឺជាអ្វីដែលសិង្ហបុរីធ្លាប់បានធ្វើជាមួយនឹងអង់គ្លេសក្នុងនាមជាសហភាពអ៊ឺរ៉ុប EU ពីមុនប៉ុណ្ណោះ។
ប្រភពដដែលបានសរសេរទៀតថាទោះបីជាយ៉ាងណាក្តីកិច្ចព្រមព្រៀងនេះក៏ត្រូវបានគេមើលឃើញដែរថាគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអង់គ្លេសដើម្បីអាចបន្ត និងបង្កើនកិច្ចព្រមព្រៀងដែលមានស្រាប់និងជិតផុតកាលកំណត់ឲ្យកាន់តែធំទូលាយឡើងនៅក្រោយពេលដែលខ្លួនចាកចេញពីប្លុកអ៊ឺរ៉ុប។
កិច្ចព្រមព្រៀងដែលត្រូវបានគេមើលឃើញថាមានការចូលរួមចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកកិច្ចការងារពាណិជ្ជកម្មអន្តរជាតិ Liz Truss និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសិង្ហបុរីលោក Chan Chun Sing ៕