ឆក់ទូរស័ព្ទដៃបានហើយតែរត់មិនរួចសមត្ថកិច្ចឃាត់ខ្លួនបាន០៣នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០នេះថា កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានធ្វើការបង្ក្រាបជនសង្ស័យ០៣នាក់ក្រោយពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីប្រជាពលរដ្ឋតាមដងផ្លូវ។ ករណីនេះបានកើតឡើងកាលពីម៉ោង១៧ និង០០នាទី ថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០ នៅចំណុចមុខតារាងបាល់ ផ្លូវ១៩៥៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង០៣នាក់ ទី១មាន ឈ្មោះ សៀន គឹមសៀ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៥ ផ្លូវបេតុង ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។ ទី២ឈ្មោះ ផា ថុនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) ។ និងទី៣ ឈ្មោះ រ៉ូហ្សា ស្កាដេវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ អៀង ហ៊ុយសៀង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ ១៦៥ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់កោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ខាងលើបានធ្វើសកម្មភាពជិះម៉ូតូ០២គ្រឿង ឌុបគ្នា០៣នាក់ ឆក់ទូរសព្ទ័ដៃអាយហ្វូន សេវិន ផ្លឺស របស់ជនរងគ្រោះឈ្មោះ អៀង ហ៊ុយសៀង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ដែលកំពុងធ្វើដំណើរតាមផ្លូវក្រោយមកកម្លាំងសមត្ថកិច្ចជំនាញស្ទាក់បង្ក្រាបនិងឃាត់ខ្លួនបានតែម្តង។

សម្ភារៈបាត់បង់ គ្មាន សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង(១-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GU-4994 , ២-ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IF-២៨០២ របស់ជនសង្ស័យ , ឆក់ទូរសព្ទ័ដៃអាយហ្វូន សេវិន ផ្លឺស ប្រគល់ឲ្យជនរងគ្រោះវិញ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ដោយ៖ ចន្ទ លីហ្សា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner