ក្រុមគ្រួសារ សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមចំណែកបរិច្ចាកថវិកាចំនួន ៣០.០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ក្រុមគ្រួសារ សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមចំណែកបរិច្ចាកថវិកាសរុប ចំនួន ៣០.០០០ដុល្លារ (សាមសិបពាន់ដុល្លារអាមេរិក) ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងនោះរួមមាន ៖

  • ឧបាសិកា វ៉ិច ហុង និងបុត្រាបុត្រី ចំនួន ១០.០០០USD ( ដប់ពាន់ដុល្លារអាមេរិក)
  • លោកជំទាវ អាន្នី សុខ អាន និងបុត្រាបុត្រី ចំនួន ១០.០០០USD (ដប់ពាន់ដុល្លារអាមេរិក)
  • ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចំនួន ៥.០០០USD (ប្រាំពាន់ដុល្លារអាមេរិក)
  • លោកស្រី សុខ សុផា និងបុត្រាបុត្រី ព្រមទាំងចៅប្រុសស្រី ចំនួន ៥.០០០USD (ប្រាំពាន់ដុល្លារអាមេរិក) ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner