ថ្ងៃនេះ! ថៃឆ្លងកូវីដ១៩ក្នុងសហគមន៍ថែមទៀត ជាគិលានុបដ្ឋាយិកាម្នាក់ នាំចូល១៧នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
រាជរដ្ឋាភិបាលថៃ នាថ្ងៃព្រហស្បតិ៍ ទី១០ ធ្នូ ២០២០នេះ បានប្រកាសពីករណីឆ្លងជំងឺកូវីដ១៩ ថ្មីៗចំនួន១៨នាក់បន្ថែមទៀត ក្នុងនោះ មានម្នាក់ឆ្លងក្នុងសហគមន៍ នៅក្រុងបាងកក និង១៧នាក់ទៀតសុទ្ធតែជាករណីរកឃើញពីក្រុមធ្វើចត្តាឡីស័កមកពីក្រៅប្រទេស។ សរុបទាំង១៨នាក់ថ្មីនេះ ប្រទេសថៃមានអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន៤១៦៩នាក់ហើយ។
អ្នកនាំពាក្យរដ្ឋបាលគ្រប់គ្រងជំងឺកូវីដ១៩របស់ថៃ ហៅកាត់ថា CCSA គឺលោក Thaweesilp Visanuyothin បាននិយាយថា ករណីឆ្លងក្នុងស្រុកថ្មីគឺជាគិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យ BNH ជាហេតុនាំឲ្យឆ្លងក្នុងសហគមន៍ថ្មីៗនេះកើនដល់៦នាក់៕ ប្រភពពីបាងកកប៉ុស្តិ៍
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ