ក្រសួងអប់រំប្រកាសផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន និងកម្មវិធីដែលមានការជួបជុំលើសពី20នាក់
អត្ថបទដោយ៖
ហេង សុវណ្ណ
ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី 10 ខែធ្នូ ឆ្នាំ2020 នេះបានចេញសេចក្តីជូនដំណឹងមួយស្តីពីការបន្តផ្អាកសម្មភាពអប់រំ និងកីឡា ក្រោយព្រឹត្តិការណ៍ 28 វិច្ឆិកា។
ក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺ Covid-19 ចូលក្នុងគ្រឹះស្ថានសិក្សា និងរីករាលដាលក្នុងសហគមន៍ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវវិធានការមួយចំនួនក្រោយព្រឹត្តិការណ៍សហគមន៍ 28 វិច្ឆិកាបានបញ្ចប់។
ចំណាត់ការទាំងអស់រួមមាន ការផ្អាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំដែលមានអ្នកចូលរួមលើសពី20នាក់។ បន្ថែមពីលើនេះ ក៏ផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងគ្រឹះស្ថានឯកជន ជាបណ្តោះអាសន្នដោយបន្តការបង្រៀន និងរៀនតាមអនឡាញ។ ចំណុចចុងក្រោយគឺ ផ្អាករាល់ការហាត់ប្រាណ និងការលេងកីឡា ដែលមានលក្ខណៈប្រមូលផ្តុំ៕
ហេង សុវណ្ណ
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។