រៀនជំនាញអ្វីខ្លះដែលអាចចាប់យកឱកាសការងារបានល្អបំផុតក្រោយចប់សម័យកូវីដ19?

ជំនាញអនាគត៖ក្នុងស្ថានភាពរាតត្បាតដោយវិរុសកូវិដ19 បានធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំងទៅលើរបៀបរស់នៅប្រចាំថ្ងៃរបស់មនុស្ស ជាពិសេស គឺកន្លែងធ្វើការងារតែម្តង ដោយទាំងបុគ្គលិកប្រតិបត្តិការងារចាំបាច់ត្រូវតែសម្របខ្លួនឲ្យបានលឿនដើម្បីឲ្យពួកគេអាចថែរក្សាអាជីវកម្ម និងការងារឲ្យមានស្ថេរភាព។

ដំណើរនៃប្រតិបត្តិការអាជីវកម្មបែបថ្មីនេះ ក៏នឹងត្រូវការចាំបាច់ឲ្យបុគ្គលិកផ្លាស់ប្តូរទំលាប់ការងារ ជាពិសេសបន្ថែមជំនាញរបស់ខ្លួនដែរ។ ជំនាញការងារជាធម្មតាគឺត្រូវបានប្រែប្រួលតាំងតែពីមុនបញ្ហារាតត្បាតទៅទៀត ប៉ុន្តែស្ថិតនៅក្នុងអត្រាដ៏ថេរមួយ។

យោងតាមការប្រមូល និងស្រាវជ្រាវទិន្នន័យដោយ Gartner កន្លងមកបានបញ្ជាក់ថាអត្រាដែលតម្រូវឲ្យ
មានជំនាញថ្មីប្រចាំឆ្នាំអាចកើនឡើងចន្លោះ 10 ភាគរយ ហើយក្នុងនោះជំនាញមួយក្នុងចំណោម3 ដែលមាននៅក្នុងឆ្នាំ2017 គឺនឹងមិនអាចពាក់ព័ន្ធទៅនឹងជំនាញចាំបាច់ដែលត្រូវប្រើប្រាស់សម្រាប់ឆ្នាំ2021 នោះឡើយ។

មានការជជែកវែកញែកគ្នាជាច្រើនមកហើយពីសំណាក់ក្រុមអ្នកជំនាញវិភាគ ប៉ុន្តែក្នុងចំណោមនោះ AMS Economy សូមលើកយកប៉ុន្មានចំណុចដែលជឿជាក់ថាវានឹងក្លាយជាជំនាញចាំបាច់ដែលបុគ្គលិកម្នាក់ៗគួរតែមាននៅក្រោយចប់វិបត្តិកូវីដ៖

1.កំណត់គោលដៅដោយខ្លួន៖ ក្នុងនាមជាបុគ្គលិកទោះបីជាមិនមានថៅកែ ប៉ុន្តែនាពេលខាងមុខអ្នកគួរតែរៀនអំពីរបៀបនៃការសម្រេចចិត្តដោយខ្លួនឯងចំពោះទំហំការងារដែលខ្លួនកំពុងមានទំនួលខុសត្រូវដោយមិនចាំបាច់រង់ចាំការណែនាំគ្រប់ពេលពីថ្នាក់គ្រប់គ្រងឡើយ។

2.យល់ដឹងពីប្រព័ន្ធឌីជីថល៖ ក្រុមហ៊ុនអាជីវកម្មកាន់តែច្រើននឹងពន្លឿនប្រព័ន្ធឌីជីថលទៅក្នុងប្រតិបត្តិការរបស់ខ្លួនជាពិសេសអំឡុងពេលកូវីដ និងក្រោយកូវីដ។ ដូច្នេះប្រសិនបើអ្នកមិនយល់ទេថាឌីជីថលជាអ្វីហើយអ្វីដែលគួរតែយល់ដឹងអំពីវាទេនោះអ្នកនឹងមិនអាចប្រកួតប្រជែង ឬធ្វើការងារបានល្អប្រសើរឡើយ។

3.យល់ដឹងពីទឹកចិត្តអ្នកដទៃ៖ យល់ថាអ្វីដែលថ្នាក់គ្រប់គ្រងចង់បាន និងយល់ដឹងអំពីអ្វីដែលការលំបាករបស់បុគ្គលិកផ្សេងទៀតក្នុងកន្លែងធ្វើការងាររបស់អ្នកគឺនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ខ្លួនអ្នកបើទោះបីជាជាក់ស្តែងចុងក្រោយនោះគឺជាថៅកែទេដែលចង់បាននូវបុគ្គលិកដែលមានជំនាញបែបនេះ។

4.គ្រប់គ្រងវិធីទំនាក់ទំនង ៖ ការជួបប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃនឹងមិនមែនជារឿងសំខាន់តែមួយគត់ទៀតទេសម្រាប់អាជីវកម្មនាពេលអនាគត។សួរខ្លួនអ្នកមើលថាតើអ្នកបានយល់ពីរបៀបប្រើប្រាស់វិធីទំនាក់ទំនងថ្មីដូចជាការខលវីដេអូប្រជុំ កម្មវិធីបង្រៀន ឬហ្វឹកហាត់តាមអនឡាញ ការប្រើប្រាស់បច្ចេកវិទ្យានានានៅកន្លែងធ្វើការរបស់អ្នកហើយ ឬនៅ?បើនៅទេនោះ អ្នកគួរតែពិចារណាស្វែងរកឱកាស ឬវិធីដើម្បីយល់ដឹងអំពីវិធី និងការគ្រប់គ្រងទៅលើប្រព័ន្ធទំនាក់ទំនងទាំងនោះ។

5.សម្របខ្លួនជាមួយនឹងការងារ៖ គ្មានកន្លែងធ្វើការទាំងឡាយណាដែលនឹងមានមជ្ឈដ្ឋានធ្វើការដូចគ្នារហូតនោះឡើយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺធ្វើខ្លួនឲ្យជាមនុស្សដែលមានផលិតកម្មល្អទោះបីជាអ្នកទើបតែនឹងចូលរួមជាមួយនឹងការងារថ្មីណាក៏ដោយ។

6.ការលើកទឹកចិត្ត៖ អាចនិយាយបានប្រសិនបើ 5ចំណុចខាងលើសុទ្ធតែជំនាញថ្មីនោះប្រាកដណាស់ថាអ្នកនឹងត្រូវការចាំបាច់ធ្វើការជម្រុញទឹកចិត្តរបស់ខ្លួន។ ដូចនេះការលើកទឹកចិត្តខ្លួនឯងហ្វឹកហាត់ខ្លួនឯងគឺត្រូវតែមានប្រសិនបើអ្នកចង់ប្រែក្លាយខ្លួនទៅជាមនុស្សដែលមានតម្រូវខ្ពស់សម្រាប់ឧិកាសការងារនាពេលអនាគត៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner