ក្រុមសេដ្ឋីអាមេរិកកើនទ្រព្យជាង១ទ្រីលានដុល្លារ ក្នុងបរិបទកូវីដ១៩
ក្រុមមហាសេដ្ឋីអាមេរិកបានកើនទ្រព្យសម្បត្តិរបស់ខ្លួន ដល់ទៅជាង១ទ្រីលានដុល្លារអាមេរិក ចាប់តាំងពីពេលចាប់ផ្តើមផ្ទុះជំងឺកូវីដ១៩មក ជាហេតុនាំឲ្យមានការជំរុញឲ្យអ្នកមានទ្រព្យទាំងនោះ គួរបង់ពន្ធឲ្យច្រើនជាងបច្ចុប្បន្ន នេះបើតាមការសិក្សាមួយបង្ហាញឲ្យដឹង កាលពីថ្ងៃពុធ ទី៩ ធ្នូ ២០២០ម្សិលមិញ។
ការសិក្សារបស់វិទ្យាស្ថាន ATF ដែលសិក្សាលើគោលនយោបាយនិងការបង់ពន្ធរបស់ពលរដ្ឋអាមេរិកឲ្យស្មើភាពបានឲ្យដឹងទៀតថា ទ្រព្យសម្បតិ្តក្រុមហាសេដ្ឋី ៦៥១នាក់ នៅអាមេរិកបានកើនឡើពី២.៩៥ទ្រីលានដុល្លារអាមេរិក កាលពីថ្ងៃទី១៨ មីនា ដល់ ៤.០១ទ្រីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃចន្ទ ដើមសប្តាហ៍នេះ។
«មិនធ្លាប់ទេ ដែលអាមេរិកឃើញថាទ្រព្យដ៏លើសលុបមាននៅក្នុងកណ្តាប់ដៃមនុស្សប៉ុន្មាននាក់បែបនេះ» នេះបើតាមលោក Frank Clemente នាយកប្រតិបត្តិ ATF ដោយលោកបន្ថែមទៀតថា ក្រុមមហាសេដ្ឋីទាំងនោះគួរតែគិតគូរលើការចំណាយជួយឲ្យមានកញ្ចប់ថវិការសង្គ្រោះ ដែលសភាគួរពិចារណា៕ ប្រភពពី CNA