រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះការចែករំលែកបទពិសោធន៍ ក្នុងការអភិវឌ្ឍកម្ពុជា ជូន ទីម័រខាងកើត

អត្ថបទដោយ៖
Kien Sereyvuth

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះការចែករំលែកនូវបទពិសោធន៍ផ្សេងៗ ដែលប្រទេសកម្ពុជា ទទួលបាន នៅក្នុងដំណើរការអភិវឌ្ឍកម្ពុជា ជាពិសេស ការងារកំណែទម្រងរដ្ឋបាលថ្នាក់ ក្រោមជាតិ ទៅភាគី ប្រទេសទីម័រខាងកើត។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត ដែលទើប តែងតាំងថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ។

ជាកិច្ចចាំផ្ដើម សម្ដេចក្រឡាហោម ស ខេង ថ្លែងអំណរគុណ និងស្វាគមន៍ចំពោះ ឯឧត្តម ឯកអគ្គរដ្ឋទូត ហើយសម្ដេចក្រឡាហោម ក៏បានលើកឡើងថា ទោះបីប្រទេសទាំងពីរ ទើបតែ បង្កើននៅទំនាក់ទំនងកាទូតផ្លូវការជាមួយគ្នាកន្លងមកក្ដី ភាគីទាំងពីរ គិតជាមានឆន្ទះ ដ៏ល្អ នឹងរឹងមាំក្នុងការកសាងទំនាក់ទំនងកិច្ចសហការ និងទ្វរភាគីនេះកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានសម្ដែងនូវការអរគុណ ហើយក៏សូម អបអរសាទចំពោះ សម្ដេចក្រឡាហោម ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ហើយជាអ្នក ដឹកនាំមួយរូបក្នុងការដឹកនាំការងារក្នុងកំណែទម្រង់រដ្ឋាបាលថ្នាក់ក្រោមជាតិនៅកម្ពុជា។ដែល ឯកឧត្តម សូមយកឱកាសនេះ សម្ដែងការអបអរសាទចំពោះ វឌ្ឍនៈភាពកំណែទម្រង់ថ្នាក់ ក្រោមជាតិ ក្នុងការដឹកនាំរបស់ សម្ដេចក្រឡាហោម  ដែលបានសម្រេចនៅលទ្ធផលធំៗជា ច្រើនកន្លងមកនេះ។ហើយឯកឧត្តម ក៏បានអបអរសាទ សម្ដេចក្រឡាហោម ដែលបានទទួល ពានរង្វន់អន្ដរជាតិសំខាន់ក្នុងកិច្ចរួមចំណែក ក្នុងការអភិវឌ្ឍការលើកកម្ពស់សេរីភាពរបស់ មនុស្សជាតិ។

ឯកឧត្តម ជម្រាបជូនសម្ដេចក្រឡាហោម ថា ប្រទេសកម្ពុជា និងប្រទេសទីម័រខាងកើត ឆ្លង កាត់នៅប្រវត្តិសាស្ដ្រប្រហាក់ប្រហែលគ្នា ដោយជាប្រទេសធ្លាប់ឆ្លងកាត់នៅសង្គ្រាមយ៉ាងខ្លាំង ហើយឯកឧត្តម ក៏បានកោតសសើរប្រទេសកម្ពុជាដែលសម្រេច នៅវឌ្ឍនៈភាពសេដ្ឋកិច្ចដ៏ល្អ ក្រោយពីបញ្ចប់សង្គ្រាមកន្លងមកនេះ។ឯឧត្តម ចាត់ទុកប្រទេសកម្ពុជា គឺជាគំរូមួយហើយក៏ សង្ឃឹមថា នៅក្នុងអាណត្តិការរបស់ឯឧត្តម នឹងខិតខំធ្វើការជាមួយ ដៃគូពាក់ព័ន្ធរួមជាមួយ ក្រសួងមហាផ្ទៃ ផងដែរ ក្នុងការរៀនសូត្រនៅបទពិសោធន៍ផ្សេងៗពីកម្ពុជា ដើម្បីកសាងនៅ ការអភិវឌ្ឍន៍របស់ប្រទេសទីម័រខាងកើត  តាមប្រទេសកម្ពុជា ដែលជាប្រទេសធ្លាប់ឆ្លងកាត់ការលំបាកដូចគ្នា នៅក្នុងប្រវត្តសាស្ដ្ររបស់ខ្លួន។

ឯកឧត្តម ក៏សូមអរគុណកម្ពុជាដែលបានបង្ហាញនូវជំហរគាំទ្រដល់រឹងមាំដល់ ប្រទេស ទីម័រខាងកើត ចូលក្នុងសមាគមប្រជាជាតិអាស៊ី អាគ្នេរ។ឯកឧត្តម ក៏សង្ឃឹម និងជឿជាក់ថា ក្នុងអាណត្តិការងារបស់ឯឧត្តម ខិតខំធ្វើយ៉ាងណាដើម្បីបង្កើតឲ្យមានផ្លាស់ប្ដូរបទពិសោធន៍ រវាងថ្នាក់ដឹកនាំ មូលដ្ឋាន របស់ប្រទេសទីម័រខាងកើត ដើម្បីសិក្សារៀនសូត្ររកបទពិសោធន៍ របស់កម្ពុជា ទៅក្នុងវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីអភិវឌ្ឍមូលដ្ឋាននៅក្នុង ប្រទេសទីម័រខាងកើត។

ឯកឧត្តម បន្ថែមថា ប្រទេសទីម័រខាងកើត គឺជាប្រទេសមួយដែលសំបូរទៅដោយធនធាន ធម្មជាតិជាច្រើន ដូចជា ឧស្មន ប្រេងកាត ហើយឯឧត្តម ក៏សូមស្នើ ក៏ដូចជា សណូមពរដល់ សម្ដេចក្នុងកាជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគពីកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគទៅ គម្រោង ធំៗនានា ក្នុងប្រទេសទីម័រខាងកើត។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង វាយតម្លៃខ្ពស់ដែលការលើកឡើងរបស់ ឯឧត្តម ឯកអគ្គរដ្ឋទូត ទៅលើការរីកចម្រើនរបស់កម្ពុជា ក៏ដូចជា ទៅលើទំនាក់ទំនងរវាងប្រទេសទាំង ពីរ ហើយសម្ដេចក្រឡាហោម ពិតជាឯកភាពថា ប្រទេសទាំងពីរ ពិតជាមានប្រវត្តសាស្ដ្រ ស្រដៀងគ្នា ជាពិសេស ក្នុងដំណើរការកសាងនៅការឯកភាព និងផ្សះផ្សារជាតិ។

សម្ដេចក្រឡាហោម ជម្រាបជូនដែរថា ចំពោះការវឌ្ឍនៈភាពដែលកម្ពុជា កំពុងតែមានដូច បច្ចប្បន្ននេះ ក៏មានកិច្ចការមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលកំពុងតែខិតខំយកចិត្តទុកដាក់ ជាពិសេស ការងារអភិវឌ្ឍន៍ធនធានមនុស្ស ដោយសារធនធានមនុស្សរបស់កម្ពុជា ត្រូវបាន បំផ្លេចបំផ្លាញនៅក្នុងរបបព្រល័យពូជសាសន៍។

សម្ដេចក្រឡាហោម ពិតជាគាំទ្រចំពោះការចែករំលែកនូវបទពិសោធន៍ផ្សេងៗដែលកម្ពុជាទទួ លបាននៅក្នុងដំណើរការអភិវឌ្ឍប្រទេសរបស់ខ្លួន ជាពិសេស ការងារកំណែទម្រងរដ្ឋបាល ថ្នាក់ក្រោមជាតិទៅភាគី ទីម័រខាងកើត។

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានគាំទ្រផងដែរ ចំពោះការបង្កើតទីក្រុងសោ ភ័នភាព ដើម្បីពង្រីញកិច្ចសហប្រតិបត្តិការ ទៅលើវិស័យផ្លាស់ប្ដូរបទពិសោធន៍លើរដ្ឋបាល ថ្នាក់ក្រោមជាតិនេះ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។សម្ដេចក្រឡាហោម ជូនពរប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន នឹងកាន់តែរឹងមាំបន្ថែមទៀត ដើម្បីបម្រើផលប្រយោជននៃប្រទេសទាំងពីរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner