ដោយសារភ្លើងប្រចណ្ឌ័ បុរសម្នាក់ដាច់ចិត្តចង ក សម្លាប់ខ្លួនលើដៃអាអ៊ិចចោលគូរដណ្ដឹង

ភ្នំពេញ ៖ គួរឲ្យអាសូរខ្លាំងបំផុត ខណៈបុរសម្នាក់ នៅសល់កន្លះខែទៀតត្រូវចូលក្នុងរោងការទៅហេីយ បែជាគិតខ្លីធ្វេីអត្តឃាតចង ក បញ្ចប់ជីវិតលើដៃអាអ៊ិច ចោលគូរដណ្ដឹង បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងដីឡូមួយកន្លែង ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

  សពជនរងគ្រោះមានឈ្មោះ  ភី  ភេទប្រុសអាយុ២៩ឆ្នាំ  មុខរបបជាងជួសជុលអាអ៊ិច  ស្នាក់នៅការដ្ឋានមួយកន្លែងជិតឡឥត៥ខ្នង  ក្នុងភូមិឡកំបោរ  សង្កាត់ស្វាយប៉ាក  ខណ្ឌឬស្សីកែវ  ។ ចំណែកនារីដែលត្រូវជាគូរដណ្ដឹងសូមមិនបញ្ចេញឈ្មោះមានអាយុទើបតែ១៦ឆ្នាំស្នាក់នៅជាមូយគ្នា។

  តាមប្រភពពីគូរដណ្ដឹងបានរៀបរាប់ទាំងទឹកភ្នែកថា ជនរងគ្រោះដែលជាគូរដណ្ដឹងជិតដល់ថ្ងៃរៀបការទៅហើយនៅតែមួយខែកន្លះទៀតនិងត្រូវចូលរោងការហើយ។  ប្រភពបន្តទៀតថាបុរសជាគូរដណ្ដឹងរបស់គាត់ពេលស្រវឹងម្ដងៗតែងតែប្រើអំពើហឹង្សាដាក់គាត់ដោយសារភ្លើងប្រចណ្ឌ័  ហេីយនៅថ្ងៃកើតហេតុគាត់បានស្រវឹងស្រាដេញវាយគាត់ធ្វើឲ្យគាត់ភិតភ័យបានរត់ចេញពីការដ្ឋានទៅពួនសង្ងំផ្ទះអ្នកជិតខាងដោយសារគាត់រកខ្ញុំមិនឃើញគាត់ត្រលប់មកការដ្ឋានវិញ  ខណៈពេលនោះខ្ញុំ ក៏ដើរចូលមកការដ្ឋានបានបន្តិចស្រាប់តែឃើញគាត់ចង ក និងដៃអាអ៊ិចស្លាប់បាត់ទៅហើយ។  ភ្លាមៗនោះដែររូបគាត់ក បានរាយការណ៏ទៅសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ  រួចសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញរាជធានីភ្នំពេញចុះមកពិនិត្យនិងធ្វើកោសល្យវិឆ្ឆិយ័រួចរាល់ហើយបានបញ្ជាក់ថា  សពបុរសខាងលើពិតជាចង ក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។រួចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner