អធិការដ្ឋានស្រុកថ្មគោល អំពាវនាវស្វែងរកគ្រួសារជនរងគ្រោះ(ស្លាប់)ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត លើកំណាត់ផ្លូវជាតិលេខ៥

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែធ្នូ ២០២០ នេះ រវាងរថយន្តធុនធំ និង រថយន្តធុនតូច បានបង្កឲ្យអ្នកបើកបររថយន្តតូច “ម៉ាកព្រូស” ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AY -7925 បានស្លាប់ក្នុងហេតុការគ្រោះថ្នក់នេះភ្លាមៗ។ដោយឡែកម្ចាស់រថយន្តធុនធ្ងន់ បានគេចខ្លួន បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅចំណុច ក្នុងភូមិសាស្ត្រក្រុម១២ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

       ហេតុការកើតឡើង រវាង រថយន្តធំនិងរថយន្តតូចនិងបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់នេះ បានកើតវេលាម៉ោង០០.៣០នាទី រំលោភអធ្រាត្រ ថ្ងៃទី១២ខែធ្នូនេះ នៅលើផ្លូវជាតិលេខ៥ ចំណុចកើតហេតុខាងលើ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង រវាងរថយន្តធំ និង រថយន្តតូច ក្ន្ងនោះ៖ រថយន្តធុនធំ ម៉ាក ហ៊ីយ៉ុនដាយ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A-1268 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ហើយបានរត់គេចខ្លួនបាង់ពីកន្លែងកើតហេតុខាងលើ។រីឯរថយន្តម៉ាកព្រូស សេរីឆ្នាំ២០០៦ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AY -7925 បើកបរដោយឈ្មោះ ញ៉យ ជំនោរ ភេទប្រុសអាយុ ៣៤ឆ្នាំ មានទីលំនៅភូមិ 4៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (បានស្លាប់នៅនឹងកន្លែងកើតហេតុ)តែម្តង។

       ក្នុងករណីហេតុការណ៍កើតឡើងនេះ ប្រភពព័ត៌មាន ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានធ្វើការអំពាវដល់បងប្អូននិងក្រុមគ្រួសារសព ដូចបានឃើញ នូវ ក្នុងរូបភាពនេះហើយ សូមទំនាក់ទំនងមកទូរស័ព្ទលេខ 012 511 858  ជាលេខប្រចាំបញ្ជា របស់ អធិការ 097 778 0137៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner