បុរសម្នាក់បើករថយន្តរេចង្កូតទៅបុក PassApp ក្រឡាប់ផ្ងាជើង ឯរថយន្តបែកកង់ទៅមុខលែងរួច

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងក្នុងល្បឿនលឿន ហេីយបានរេចង្កូតទៅបុក PassApp បណ្តាលឲ្យក្រឡាប់ផ្ងាជើងម្ខាង ចំណែកឯរថយន្តបែកកង់មុខទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨ នឹង៥០នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរុឺម៉ក PassApp មួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1GL 9239 បើកបរដោយបុរសម្នាក់ដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2J 8249 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរពីរនាក់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿន ហេីយក៏រេចង្កូតមកបុកPassApp ពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងាជើងម្ខាង ចំណែកឯរថយន្តបែកកង់ទៅមុខលែងរួច តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តយល់ព្រមសងសំណងទៅខាងភាគីរុឺម៉ក​ PassApp ចំនួន១១០ដុល្លារដើម្បីបញ្ចប់រឿង ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner