បុរសពីរនាក់ជិះម៉ូតូគេចពីគេដេញវាយ ជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសពីរនាក់បានរងរបួសធ្ងន់ ហេីយត្រូវរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនគេចពីគេដេញវាយហេីយជ្រុលទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវចំពីចហៀងពេញទំហឹង កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៨៣ ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បេីតាមសម្ដីមិត្តភ័ក្តជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុពួកគេជិះម៉ូតូពីរគ្រឿងមានគ្នាបីនាក់ ដោយជនរងគ្រោះពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GM-1507 ធ្វេីដំណេីរតាមផ្លូវម៉ៅសេទុង ខណៈនោះក៏ជនមិនស្គាល់មុខជាច្រេីននាក់ជិះម៉ូតូដេញវាយពួកគេ ធ្វេីឲ្យពួកគេខ្លាចវាយប្លន់យកម៉ូតូក៏នាំគ្នាជិះគេចយ៉ាងលឿនហេីយជ្រុលទៅបុករថយន្តម៉ាក Toyota Prius ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AV-0624 ដែលធ្វេីដំណេីរបញ្ច្រាស់គ្នាហេីយឆ្លងផ្លូវ ចំពីចហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ ចំណែកម៉ូតូបានបាក់កាំ និងកម៉ូតូ រីឯរថយន្តបានបែកកង់មុខ និងកញ្ចក់ ខូចខាតយ៉ាងដំណំផងដែរ ។

ក្រោយកេីតហេតុភ្លាមៗ ជនរងគ្រោះទាំងពីរនាក់ខាងលេីត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន ដឹកយកទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះជីវិត ។ ដោយឡែករថយន្ត និងម៉ូតូ(វត្ថុតាង)ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner