ចេញពីផឹកស៊ីជិះម៉ូតូលឿនពេកជ្រុលទៅបុកឃឿនផ្លូវស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ យុវជនពីរនាក់ក្នុងចំនោមម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរជិះម៉ូតូជ្រុលទៅបុកនឹងឃឿនផ្លូវពេញទំហឹងបណ្ដាលឲ្យដួលអូសជាច្រើនម៉ែត្រ។ ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង ១២ និង ២០ នាទីយប់ឈានចូលថ្ងៃច័ន្ទទី ១៤ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង មុខនឹងកងរាជអាវុតហ្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះ ប៉ិន ដាវីត ភេទប្រុស អាយុ ២០ ឆ្នាំ ជាង មុខរបនាក់ដឹកញ្ជូន មានទីលំនៅក្នុងភូមិរក្សជ័យ ឃុំ រក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង។ ចំណែកឯនាក់រួមដំណើរវិញនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុខាងលើបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ ១២៥ ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ 1GY 15 27 ធ្វើដំណើក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈពេលមកដល់ចំណុចកើតហេតុផ្លូវកោងផងនោះ ក៏ជ្រុលទៅបុកនឹងខឿនផ្លូវដួលម៉ូតូអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ ម្នាក់ និងម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការគ្នាជាមួយនឹងជំនាញចុះមកដល់រួចក៏ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ធានខណ្ឌមានជ័យ។ រងចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ។ចំណែកសពត្រូវបានរថយន្តសាមុយយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner