​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​ចាប់ផ្តើម​ដឹក​ចេញពី​រោងចក្រ​ផលិត​នៅ​រដ្ឋ​ ​M​i​c​h​i​gan​ ​ដើម្បី​ចែកចាយ​ទៅកាន់​រដ្ឋ​ផ្សេងៗរបស់សហរដ្ឋអាមេរិក

អត្ថបទដោយ៖
ឈឹម​ ទីណា​

​អាមេរិក​៖​ ​សារ​ព័ត៌មាន​ CN​A​ ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​នេះ​ថា​ ​រថយន្ត​កុងតឺន័រ​ដឹកជញ្ជូន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដំបូង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​បាន​បើក​ចេញពី​រោងចក្រ​ផលិត​នៅ​រដ្ឋ​មី​ឈីហ្គែ​ន​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ដើម្បី​យកទៅ​ចែកចាយ​អោយ​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស​ ​។​

ក្នុង​ដំណាក់កាល​ដំបូង​ ​វ៉ាក់សាំង​ចំនួន​៣​លាន​ដូ​សត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ចែកចាយ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ ​ហើយ​បើ​តាម​ក្រុម​មន្ត្រី​អាមេរិក​នោះ​ ​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​នឹង​ត្រូវធ្វើ​ជា​ដំណាក់កាល​ ​ដោយ​ក្នុង​ដំណាក់កាល​ដំបូង​ ​នឹង​ទៅដល់​មណ្ឌល​ចែកចាយ​ចំនួន​១​៤​៥​កន្លែងនៅ​ចន្ទ​នេះ​ ​។​

ដោយឡែក​គោលដៅ​ចំនួន​៤​២​៥​កន្លែងផ្សេង​ទៀ​តនឹង​ទទួល​បាន​វ៉ាក់សាំង​នៅ​ថ្ងៃអង្គារ​ ​និង​៦​៦​កន្លែង​ទៀត​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​នៅ​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner