​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​លោក​ ​ម៉ៃ​ ភែ​ន​ ​ព្រមទាំង​មន្ត្រី​កំពូល​ៗ​អាមេរិក​ដទៃទៀត​ ​នឹង​ត្រូវ​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

អត្ថបទដោយ៖
ឈឹម​ ទីណា​

អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​អនុ​ប្រធានាធិបតី​លោក​ ​ម៉ៃ​ ភែ​ន​ ​ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ដទៃទៀត​ ​នឹង​ត្រូវ​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃចន្ទ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

មន្ត្រី​កំពូល​ៗ​នៅ​សេតវិមាន​ ​និង​មន្ត្រី​សំខាន់​ៗ​មួយ​ចំនួន​ទៀត​របស់​រដ្ឋបាល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុងរយៈពេល​១​០​ថ្ងៃខាងមុខ​ទៀត​នេះ​ ​ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ ​ថា​តើ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​ភ្លាម​ៗ​ដែរ​ទេ​ ​ដោយសារតែ​រូបលោក​ធ្លាប់​ឆ្លង​ ​និង​ជាសះស្បើយ​ឡើងវិញ​ពី​ជំងឺ​នេះ​ ​។​

ម្យ៉ាង​វិញទៀត​ ​គេ​ក៏​នៅ​មិនទាន់​មានការ​បញ្ជាក់​ថា​ ​តើ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ ចូ ​បៃ​ដិ​ន​ ​និង​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត​ ​លោកស្រី​ ​កា​ម៉ា​ឡា ​ហារី​ស​ ​ព្រមទាំង​មន្ត្រី​នៃ​ក្រុម​ការងារ​របស់​លោក​ ​បៃ​ដិ​ន​ ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​ដែរ​ ​ឬក៏​អត់​នោះ​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner