ទាហានថៃចាប់ពលរដ្ឋខ្មែរចំនួន៧នាក់លួចឆ្លងដែនខុសច្បាប់ក្នុងភូមិដងងូ ទៅធ្វើការនៅផ្សាររោងគ្លឿ

ខេត្តបន្ទាមានជ័យ៖ ទាហានប៉ារ៉ាកងរយថៃលេខ១២០៥ និងក្រុមទាហានប៉ារ៉ាថៃលេខ ១២កងកម្លាំងបូរផា ប្រតិបត្តិការ ចុះទៅត្រួតពិនិត្យទីតាំងទទួលខុសត្រូវរបស់ខ្លួន បានប្រទះឃើញពលករខ្មែរ៧នាក់
កំពង់លួចឆ្លងចូលប្រទេសថៃ នៅបរិវេណបង្គោលគីឡូម៉ែត TA.356139 ភូមិដងងូ ឃុំ ប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ។ ក្រោយពីសមត្ថកិច្ចថៃសួរនាំទើបដឹងថាពលករទាំង៧នាក់ នេះទៅស៊ីឈ្នួលធ្វើការងារនៅផ្សាររោងគ្លឿ ស្រុកអារញ្ញ ហើយបាន នាំមកទីបញ្ជារការកងទាហានប៉ារ៉ាលេខ1205នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នេះ។


ក្រោយពីសមត្ថកិច្ចថៃបានបញ្ជាក់ឲ្យដឹងបន្តទៀតថាពលករទាំង៧នាក់នេះ១ហៅ បុណ្យសុង ប្រុស អាយុ៣១ឆ្នាំ ២រ៉េត ដុផន ប្រុស អាយុ៣៥ឆ្នាំ៣លើត ណារ៉ុង ប្រុស អាយុ១៥ឆ្នាំ ៤ខន សុផេង ប្រុស អាយុ៣០ឆ្នាំ ៥ហែម ដា ស្រី អាយុ៦២ឆ្នាំ និង២នាក់ទៀតចាប់នៅពេលក្រោយមិនទាន់ស្គាល់ឈ្មោះ។ សមត្ថកិច្ចថៃបានបញ្ជាក់ឲ្យដងបន្តទៀតថាទាំង៧នាក់នេះ រស់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនមានលិខិតឆ្លងដែន បាន បបួលគ្នាលួចឆ្លងចូលទៅប្រទេសថៃតាមច្រករបៀង ដើម្បីទៅស៊ីឈ្នួលធ្វើការងារនៅផ្សាររោងគ្លឿ និងគ្រប់គ្នាធ្លាប់ ចេញចូល ប្រទេសថៃក្នុងម្នាក់ៗច្រើនលើកតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខ្លងលឹក និងតាមច្រករបៀង ទើបសមត្ថកិច្ចឃុំខ្លួនបញ្ជូនទៅឲ្យនគបាលការពារព្រំដែនលេខ124 ភូមិណូនម៉ាកមុន ស្រុកគោកឃ្យូង ដើម្បីឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមផ្លូវដែលបានឯកភាពគ្នា។

ប្រភពបានឱ្យដឹងថា៖ សមត្ថកិច្ចថៃស្រុកតាប្រាយ៉ា ខេត្តស្រះកែវ កងកម្លាំងទាហានបូរផា បានធ្វើការរឹតបន្តឹងការពារការត្បាតយ៉ាងយកចិត្តទុកដាក់ក្នុងការទប់ស្គាត់ពលករចំណាកស្រុកដើម្បីការពាររីករាលដាលជំងឺ កូវីដ-១៩ នៅបរិវេណភូមិទ័ពសះយ៉ាម ឃុំ តាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ៕ ដោយ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner