រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំបូក សរុប លទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទិសដៅបន្ត

អត្ថបទដោយ៖
ជា សេឌី

 រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ វិច្ឆិកា និងទិសដៅបន្តខែធ្នូ ឆ្នាំ ២០២០ ក្រោមអធីបតីភាពឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី ១៤ វិច្ឆិកា ២០២០នេះ ។

 នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនោះដែរ គឺផ្តោតទៅលើវិស័យសំខាន់ៗចំនួន៣គឺ៖ វិស័យកសិកម្ម វិស័យអភវឌ្ឍន៍ជនបទ និងវិស័យសាធារណៈការ និងដឹកជញ្ជូន ដោយក្នុងនោះវិស័យកសិកម្ម ជាលទ្ធផលផ្ទៃដីបានស្តារដំណាំស្រូវឡើងវិញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានកសិករចំនួន២.៣៧២គ្រួសារ បានទទួលគ្រាប់ពូជស្រូវចំនួន ២៣៧.២០០ គីឡូក្រាម   ពីរាជរដ្ឋាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០បានបញ្ចប់ការស្តារឡើងវិញជាស្ថាពរ ដោយស្តារបានចំនួន ១៨៧១,១៧ហ.ត ស្មើនឹង ១០៩,៧៧% ស្មើនឹង ២.៤២៣គ្រួសារ ។

          ចំណែកវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់ផែនការឆ្នាំ ២០២១ សម្រាប់ការងារផ្លូវ -ផ្លូវកៅស៊ូ ២ជាន់ប្រវែង៦១ គីឡូ ចុច១០០ ម៉ែត្រ ក្នុងស្រុកឆ្លូង -ផ្លូវកៅស៊ូ ២ជាន់ ក្នុងស្រុកសំបូរ ១០ គីឡូម៉ែត្រ -ស្រុកចិត្របុរី ១២ គីឡូម៉ែត្រ-ថែទាំខួបគ្រួសក្រហមស្រុកព្រែកប្រសព្វ ៩គីឡូចុច ២០០ ម៉ែត្រចិត្របុរី ៦ គីឡូម៉ែត្រ -ការងារទឹក សាងសង់អណ្ដូងស្នប់ចំនួន ២៣ អណ្ដូង មានក្នុងស្រុកព្រែកប្រសព្វ ស្រុកសំបូរ ស្នួល ចិត្របុរី -ថែទាំខួបផ្លូវចំនួន ៣ ខ្សែសរុប ២៧.៥០ គីឡូម៉ែត្រ ក្នុងស្រុកព្រែកប្រសព្វ និងចិត្របុរី-ថែទាំប្រចាំ ៥ខ្សែ សរុប ១០២.៥០ គីឡូម៉ែត្រ ក្នុងស្រុកសំបូរ ចិត្របុរី និងព្រែកប្រសព្វ -ជួសជុលផ្លូវមួយខ្សែសរុប ៩ ចុច ៦០គីឡូម៉ែត្រក្នុងស្រុកសំបូរ ។

          ដោយឡែកសម្រាប់វិស័យសាធារណៈការនិងដឹកជញ្ជូន -គម្រោងថែទាំប្រចាំផ្លូវជាតិផ្លូវខេត្តគ្រប់ប្រភេទប្រវែងសរុប ១,០២០.៤៨ គីឡូម៉ែត្រ ដោយក្នុងនោះមាន-ថែទាំប្រចាំផ្លូវជាតិផ្លូវខេត្តក្រាលកៅស៊ូប្រវែង ៣០២.៤៥ គីឡូម៉ែត្រ -ថែទាំប្រចាំផ្លូវជាតិផ្លូវខេត្តក្រាលគ្រួសក្រហមប្រវែង ៧០៦.៧៨ គីឡូម៉ែត -ផ្លូវឆ្លងកាត់ក្រុងប្រវែង ១១.២៤គីឡូម៉ែត្រ -ការងារថែទាំខួប-ជួសជុលផ្លូវជាតិលេខ ៧៣ ប្រវែង ១.៨៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ -ជួសជុលនិងពង្រីកផ្លូវខេត្តលេខ ៣៧១ ប្រវែង ១.៧០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងលូមូលបណ្ដោយផ្លូវ ១.៧០០ ម៉ែត្រ -សាងសង់ផ្លូវក្រាលកៅស៊ូផ្លូវខេត្តលេខ ២៧៩ប្រវែង ៣.១៥០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ -សាងសង់លូបណ្ដោយផ្លូវជាតិលេខ ៧៣ ប្រវែង ៣.០០០ម៉ែត្រ-ការងារស្រោចកៅស៊ូ២ជាន់ ផ្លូវជាតិលេខ ៧៣ ប្រវែង ២.៧៧០ ម៉ែត្រ គុណនឹង10 ម៉ែត្រ- ការងារស្រោចកៅស៊ូ២ជាន់ ផ្លូវជាតិលេខ ៧៦ ប្រវែង ២.៦០០ម៉ែត្រ x ១០ ម៉ែត្រ .៕

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានជម្រុញអោយ អាជ្ញាធរមូលដ្ឋាននិងមន្រ្តីជំនាញចុះពិនិត្យ ចំពោះការងារបង្ករបង្កើនផលនិងតាមដានលើ សកម្មភាព និងបច្ចេកទេសដាំដុះ ក៏ដូចជាការប្រើប្រាស់ពូជ រួមនិងការប្រើប្រាស់ទឹកស្រោច ស្រពផងដែរ ។   ឯកឧត្តម  អភិបាលខេត្ត ក៍បានថ្លែងអំណរគុណ ពីចំពោះស្មារតីចូលរួមរបស់បងប្អូនមន្ត្តី្ររាជការ ព្រះសង្ឃ កងកម្លាំងគ្រប់ប្រភេទ អាជីវករ រួមសប្បុរជន ក្នុងការបរិច្ចាកនូវថវិការផ្ទាល់ខ្លួន ដើម្បីជួយសម្រាលដល់រាជរដ្ឋាភិបាលសម្រាប់ទិញ វ៉ាក់សាំងចាក់ ការពារជម្ងឺកូវីដ-១៩ និងបានស្នើសុំដល់បង ប្អូនដែលកំពុងធ្វើចក្តាឡីស័ក សូមអត់ធ្មត់និងចូល រួមសហការជាមួយអាជ្ញាធរ បន្តគោរពតាមវិធានការរបស់ក្រសួង និងស្តាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋាន រួមគ្នាការពារ និងទប់ស្កាត់ជម្ងឺនេះបាន កុំឲ្យចូលសហគមន៍  ៕ ដោយ ម៉េង គាង

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner