អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧៣លាននាក់ ក្នុងនោះស្លាប់ជាង១លាន៦២ម៉ឺននាក់ និងជាសះស្បើយជាង៥១លាន៣១ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧៣លាន១៨ម៉ឺន១៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៦២ម៉ឺន៧ពាន់៣៦៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥១លាន៣១ម៉ឺន២២៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៦លាន៩៤ម៉ឺន១ពាន់៩៨៦នាក់ ស្លាប់ចំនួន៣០ម៉ឺន៨ពាន់៤២នាក់ និងជាសះស្បើយចំនួន៩លាន៨៦ម៉ឺន៩ពាន់៨៩៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៩០ម៉ឺន៦ពាន់៥០៧នាក់ ស្លាប់ចំនួន១៤ម៉ឺន៣ពាន់៧៤៦នាក់ និងជាសះស្បើយ៩លាន៤២ម៉ឺន១ពាន់៨៣២នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៩២ម៉ឺន៩ពាន់៤០៩នាក់ ស្លាប់១៨ម៉ឺន១ពាន់៩៤៥នាក់ និងជាសះស្បើយ៦លាន១ម៉ឺន៦ពាន់៨៥នាក់ ៕