សហរដ្ឋអាមេរិកចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង Covid-19 ទ្រង់ទ្រាយធំក្នុងទីក្រុងញូយ៉ក
អាមេរិក៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ ចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 ដំបូងរបស់ខ្លួនក្នុងទ្រង់ទ្រាយធំ ដោយចាប់ផ្តើមនៅទីក្រុងញូយ៉ក ខណៈចំនួនស្លាប់ដោយសារវីរុសដ៏កាចសាហាវមួយនេះកើនឡើងជិត៣០ម៉ឺននាក់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។
ទីក្រុងញូវយ៉ក បានចាប់ផ្តើមចាក់វ៉ាក់សាំង Covid-19 ជូនបុគ្គលិកថែទាំសុខាភិបាលបស់ពួកគេក្នុងពេលផ្សាយផ្ទាល់ ដែលរៀបចំដោយរដ្ឋាភិបាលរដ្ឋលោក Andrew Andrewomo ។
សូមរំលឹកថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech រាប់លានដូស ត្រូវបានប្រមូលសម្រាប់ចែកចាយនៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បន្ទាប់ពីទទួលបានភ្លើងខៀវពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA ៕