លោក ដូណាល់ ត្រាំ ទទួលស្គាល់ថា រដ្ឋមន្ត្រីយុត្តិធម៌អាមេរិកបានសម្រេចចិត្តលាលែងពីតំណែង
អត្ថបទដោយ៖
ឈឹម ទីណា
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះបញ្ជាក់ថា រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក William Barr នឹងលាលែងពីតំណែងនៅសប្ដាហ៍ក្រោយនេះ មុនពេលថ្ងៃបុណ្យណូអែល នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។
តាមរយៈលិខិតមួយច្បាប់ផ្ញើទៅកាន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លោក William Barr បាននិយាយថា រូបលោកនឹងលាលែងពីតំណែងជារដ្ឋមន្រ្តីយុត្តិធម៌អាមេរិកនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។
បើតាមលោក ដូណាល់ ត្រាំ អគ្គរដ្ឋអាជ្ញារង និងអនុរដ្ឋមន្ត្រីយុត្តិធម៌អាមេរិកលោក Jeff Rosen នឹងត្រូវឡើងកាន់តំណែងជារដ្ឋមន្ត្រីយុត្តិធម៌អាមេរិកស្ដីទី ក្រោយការចាកចេញរបស់លោក William Barr ៕
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។