សម្ដេចតេជោ៖ កម្ពុជានឹងមិនយកពលរដ្ឋខ្លួន ធ្វើតេស្តវ៉ាក់សាំង សម្រាប់ក្រុមហ៊ុន ឬប្រទេសណាមួយនោះទេ ព្រោះ WHO មិនទាន់ទទួលស្គាល់វ៉ាក់សាំងពីក្រុមហ៊ុនណាមួយឡើយ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្នុងសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា មកដល់បច្ចុប្បន្ន មិនទាន់មានក្រុមហ៊ុនវ៉ាក់សាំងណាមួយ ត្រូវបានទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក (WHO) ទេ ។ សម្ដេចថា យើងនឹងទិញវ៉ាក់សាំងពីក្រុមហ៊ុនណា ដែលមានការទទួលស្គាល់ពី WHO តែប៉ុណ្ណោះ។ កម្ពុជា នឹងមិនយកពលរដ្ឋខ្លួន ធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុន ឬប្រទេសណាមួយនោះទេ ។សម្ដេចតេជោ បញ្ជាក់ទៀតថា នេះគឺជាគោលជំហរដាច់ខាត របស់សម្ដេច ៕វណ្ណ លុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner