សម្ដេចតេជោ៖ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា អាចគ្រប់គ្រងបាន តែមិនទាន់បញ្ចប់ ដោយយោងលើហេតុផលចំនួន៥
ភ្នំពេញ៖ ក្នុងសារពិសេសនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា យើងអាចគ្រប់គ្រងបាន តែមិនទាន់បញ្ចប់ ដោយយោងលើហេតុផលចំនួន៥ ក្នុងមានដូចជា ៖
១៖ មិនទាន់ដឹងអស់នៅឡើយទេថា តើមានកន្លែងណាខ្លះទៀត ដែលអ្នកជំងឺទៅដល់ រកមិនទាន់ឃើញ អ្នកជំងឺមិនប្រាប់ ឬភ្លេចកន្លែងទៅដល់រយៈពេល១៤ថ្ងៃ មុនពេលរកឃើញ។
២៖ តើនៅមានអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលដោយមិនមកបង្ហាញមុខ ព្រោះខ្លាចការធ្វើតេស្ត ដែលជាហានិភ័យឆ្លងចូលសហគមន៍។
៣៖ អ្នកប៉ះពាល់មួយចំនួនមិនទាន់ថ្ងៃធ្វើតេស្តលើកទី២ ឬទី៣នៅឡើយ ព្រោះទើបដឹងប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ហើយធ្វើតេស្តមួយដង ឬពីរដងប៉ុណ្ណោះ។
៤៖ អ្នកត្រូវធ្វើចត្តាឡីស័កហូរហែតាំងពីរថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃរកឃើញវិជ្ជមានចុងក្រោយនៅថ្ងៃទី១៤ ធ្នូ មិនដឹងថា បានធ្វើចត្តាឡីស័ក ១៤ថ្ងៃ ឬធ្វើតេស្ត៣ដងដែរឬទេ?
៥៖ នៅតាមខេត្តមួយចំនួនដែលអ្នកជំងឺទៅដល់មុនពេលរកឃើញជំងឺ តើបានរកឃើញអ្នកពាក់ព័ន្ធអស់ឬទេ?
សម្តេចតេជោ ហ៊ុន សែន ក៏បានសូមការយោគយល់ ក្នុងការរក្សាស្ថានភាព ដូចពេលបច្ចុប្បន្នមួយរយៈទៀត ដើម្បីឱ្យប្រាកដថា ព្រឹត្តិការណ៍សហគមន៍បានបិទបញ្ចប់ ៕វណ្ណ លុក