ការប្រកួតកីឡាវាយកូនគោល សម្តេចតេជោ ហ៊ុន សែន លើកទី៥ ប្រកាសលើកពេលប្រកួតដើម្បីចូល រួមក្នុងវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា

សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានសម្រេចធ្វើការលើកពេលប្រកួតកីឡាវាយកូនគោល ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជាណាចក្រកម្ពុជា ដែលជាពានរង្វាន់ លើកទី៥ ដែលគ្រោងរៀបចំនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅទីលានកីឡាវាយកូនគោលហ្គោល វឌ្ឍនៈរីស៊ត ដើម្បីស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ ។

សេចក្តីជូនដំណឹងប្រកាសលើកពេលនេះ ត្រូវបានប្រកាសផ្សព្វផ្សាយជូនដំណឹងជាសាធារណៈ នៅលើផេកហ្វេសបុកផ្លូវការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ។

សេចក្តីជូនដំណឹង ប្រកាសលើកពេលប្រកួតមានខ្លឹមសារទាំងស្រុងថា សហព័ន្ធកីឡាវាយកូន គោលកម្ពុជា មានកិត្តិយសជំរាបជូនសម្តេច ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ ទាំងអស់ឲ្យបានជ្រាបថា៖ ដោយយើងតាមស្ថានភាពជាក់ស្តែង នៃការ រីករាលដាល់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ដើម្បីអនុវត្តមានអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងការចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ទទួលគោលការណ៍ឯកភាពដ៍ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី លើកពេលការប្រកួតកីឡាវាយកូនគោលពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លើកទី៥ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅទីលានកីឡាវាយកូនគោល ហ្គោល វឌ្ឍនៈរីស៊ត ទៅពេលខាងទៀត ។ ចំពោះថវិកា ដែលសម្តេច ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិទាំងអស់ បានបង់សម្រាប់ចូលរួមប្រកួតសហព័ន្ធកីឡាវាយកូនគោលកម្ពុជា នឹងរៀបចំផ្ទេរជូនទៅវិញក្នុងពេលឆាប់ៗខាងមុខនេះ ៕
