ប្រធានគណៈកម្មាការរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD ជើងភ្នំឱរ៉ាល់ បានសម្រេចលើកពេលប្រកួត ដើម្បីការពារទប់ស្កាត់ជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍

លោក ព្រុំ រស្មី ប្រធានគណៈកម្មាការរៀបចំការប្រកួតព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD ភ្នំឱរ៉ាល់ បានសម្រេចលើកពេលប្រណាំងដែលគ្រោងរៀបចំរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី៨ដល់ ទី១០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីរងចាំស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ ។


ប្រធានគណៈកម្មាការ លោក ព្រុំ រស្មី ពន្យល់ថា មូលហេតុដែលឲ្យក្រុមគណៈកម្មាការរៀបចំ ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD ភ្នំឱរ៉ាល់ សម្រេចលើកពេលប្រណាំងទៅកាន់តែខែ បន្ទាប់ ទៀត ដែលយើងមិនទាន់អាចកំណត់បានពេលវេលាច្បាស់លាស់ សម្រាប់ការរៀបចំនៅពេលខាងមុខ ដោយយោងលើស្ថានភាពជាក់ស្តែង នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២៨ វិច្ឆិកា ពិសេសយើងចូលរួមវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំដ៍ខ្ពងខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុង ការ ចូលរួមចំណែកបង្ការ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ។

ម្យ៉ាងវិញទៀត ដោយសាយើង មិន ចង់បង្កការព្រួយបារម្មណ៍ដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅយ៉ាងសុខសាន្ត ក្នុងសហគមន៍ ភូមិស្រែ កិន ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ពីអ្នករាជធានីភ្នំពេញ តាមរយៈការជួប ជុំ ក្នុងព្រឹត្តិការណ៍ប្រណាំងដែលយើងគ្រោងរៀបចំនោះ ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD ភ្នំឱរ៉ាល់លើកទី១ នៅកភូមិស្រែកិន ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គ្រោងរៀបចំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ទី១០ ខែមករា ឆ្នាំ២០២១ខាងនេះ ផ្តួចផ្តើមដោយ លោក ព្រុំ រស្មី អ្នកបំបែកកំណត់ត្រានាំយករថយន្តរថយន្ត OFF ROAD ដល់កំពូល ភ្នំឱរ៉ាល់ ដែលមានកម្ពស់រហូតដល់១៨១៣ម៉ែត្រ ក្នុងឆ្នាំ២០១៧ ។ សម្រាប់ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD ភ្នំឱរ៉ាល់ លើកទី១នេះ រៀបចំឡើងមានគោលបំណងបង្កើតការ ជុំគ្នា សប្បាយរីករាយ នៃក្រុមសមាជិកមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ពិសេសដើម្បីចូលរួម អបអរសាទរទិវាជ័យជំនះ៧មករា ថ្ងៃប្រវត្តិសាស្រ្តផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ និងសង្រ្គោះជីវិតប្រជាជនខ្មែរអោយរួចផុតរបបប្រល័យពូជសាសន៍ ប៉ុលពត ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner