កូវីដ១៩៖ ថៃឆ្លងថ្មី ៩នាក់ទៀត រួមមានទាំងទារកវ័យ៦ខែម្នាក់ដែរ
អត្ថបទដោយ៖
លន់ សារ៉ាត
អាជ្ញាធរថៃប្រទេសថៃ នៅថ្ងៃអង្គារ៍ ទី១៥ ធ្នូ ២០២០នេះបានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៩នាក់ថ្មីបន្ថែមទៀត ក្នុងនោះ រួមមានទាំងទារក វ័យ៦ខែម្នាក់ដែរ។
ប្រភពថា ករណីទំាំងនេះសុទ្ធតែជាករណីនាំចូល មកពី៧ប្រទេស រួមមានទាំងទារកជនជាតិអង់គ្លេសម្នាក់ដែរ ហើយពួកគេវិជ្ជមាន ក្រោយការធ្វើចត្តាឡីស័ក។
ថៃមានកូវីដ១៩ ចំនួន៤២៤៦នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី១៥ ធ្នូ នេះ។ ថៃទើបផ្ទុះក្នុងសហគមន៍ជាថ្មី ឆ្លងពីអ្នកលួចចូលប្រទេសខុសច្បាប់ ពីប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែពុំមានករណីស្លាប់បន្ថែមទៀតទេ ទោះមានឆ្លងក្នុងស្រុកជាថ្មីបែបនេះក៏ដោយ៕ ប្រភពពីបាងកកប៉ុស្តិ៍
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ