កម្ពុជាបានត្រៀមថវិកាទិញវ៉ាកសាំង 26លានដូសសម្រាប់ចាក់ជូនប្រជាជន 13លាននាក់ដោយឥតគិតថ្លៃ

សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅក្នុងការផ្សាយផ្ទាល់ពិសេសស្តីពីជំងឺកូវីដ-19 និងការទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-19 កម្ពុជាត្រូវការចាក់វ៉ាកសាំងឱ្យពលរដ្ឋប្រមាណ 80% ឡើងទៅ ដើម្បីឱ្យមានភាពស៊ាំ គឺស្មើក្នុងរង្វង់ពលរដ្ឋ13លាននាក់ ឬស្មើនឹង 26លានដូស។

សប្បុរសជនចូលរួមបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ-19 មានចំនួន 38411 នាក់។ ថវិកាដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានទទួលពីសប្បុរសជននានាដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ-19 គិតត្រឹមល្ងាចថ្ងៃទី14 ខែធ្នូ ឆ្នាំ2020 សរុបទាំងអស់ 48,093,905.13 ដុល្លារ និងប្រាក់រៀលជាង 3,900លានរៀល (39,505,525,197) ។

រហូតមកដល់ពេលនេះរដ្ឋាភិបាលនៅមិនទាន់អាចកំណត់ថាអាចយកមកដល់នៅពេលណាទិញមកពីប្រទេសណានោះទេ? មកដល់ពេលនេះប្រទេសមួយចំនួនបានផលិតនិងបានដាក់ឱ្យប្រើប្រាស់វ់ាក់សាំងជាច្រើនប៉ុន្តែមិនទាន់បានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក WHO ទេ។ ប្រទេសមួយនៅអាស៊ី បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ចិន Sinovac Biotech Ltdតែវ៉ាក់សាំងរបស់ប្រទេសចិនមិនទាន់បានការទទួលស្គាល់ពី WHOហើយប្រទេសរុស្ស៊ីក៏បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនហើយដែរ ប៉ុន្តែ WHO ក៏មិនទាន់បានទទួលស្គាល់ដូចគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា សហរដ្ឋអាមេរិក អង់គ្លេសក៏បានអនុម័តឱ្យប្រើតែមិនទាន់ទទួលស្គាល់ជាផ្លូវការពី WHO។ ដូច្នេះតើយើងត្រូវទិញមកសារតាមវិធីណា? យើងបានធ្វើកិច្ចការនេះរួចហើយ ព្រោះតែមិនទាន់បានមកដល់ វ៉ាក់សាំងដែលយើងត្រូវប្រើ គឺយើងជាប្រទេសសមាជិកដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលវ៉ាក់សាំងសកលរបស់កម្មវិធី COVAX ជាផ្នែកដែលគាំទ្រដំណើរការ ដោយអង្គការ WHO ។

សម្ដេចតេជោបានបញ្ជាក់ថា ៖ « COVAX នឹងផ្ដល់ឱ្យយើង 20% នៃចំនួនប្រជាជនស្រុក ផ្ដល់ឱ្យ 20% យើងនឹងបាន 3លាន 2 សែននាក់។ យោងតាមយន្តការCOVAX ច្បាស់ណាស់ថានឹងមិនទិញវ៉ាក់សាំងដែល WHO មិនទទួលស្គាល់នោះទេ យើងទទួលស្គាល់ និងជឿទុកចិត្តចំពោះដៃគូរបស់យើង។ បើយើងមានតម្រូវការ 3លាន2 សែននាក់គឺស្មើនឹង 6 លាន4 សែនដូស។ដូច្នេះក្នុងនោះយើងបានបដិភាគ 5% ប៉ុន្តែតម្លៃមិនដឹងថាត្រូវចំណាយប៉ុន្មានទេ ?ព្រោះមិនទាន់កំណត់ថ្លៃជាក់លាក់នៅឡើយ។ ប៉ុន្តែយើងបានចំណាយថវិកា 20% រួចហើយតាមរយៈឯកឧត្តម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ប៉ុន្តែការព្រួយបារម្ភតាមយន្តការ COVAX ដែលផ្ដល់ឱ្យ 20% ផ្ដល់បានតែ 3% តាមការសន្យាជា(ការចែកចាយដំបូង) ដូច្នេះខ្ញុំបញ្ជាឱ្យរដ្ឋមន្ត្រីទាំងពីរ(រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីសេដ្ឋកិច្ច)ធ្វើការចុះបញ្ជី តាមការបញ្ជាទិញវ៉ាក់សាំង1លានដូសថែមទៀត ដែលបញ្ជូនទៅ COVAX រួចហើយ នេះជាភាពហ្មត់ចត់របស់កម្ពុជាគឺយ៉ាងដូច្នេះ។នេះបើតាមប្រសាសន៍សម្តេចតេជោ»។

សម្តេចតេជោហ៊ុន សែន មានប្រសាសន៍ដែរថាដូច្នេះយើងមិនទាន់ដឹងថាទៅវ៉ាក់សាំងប្រទេសណាខ្លះដែលគេនឹងទទួលស្គាល់ អាចក្នុងខែមករាឆ្នាំ2021ទើបមានគេទទួលស្គាល់ ហើយយើងត្រូវការ1លានដូសសម្រាប់ 50 ម៉ឺននាក់ជាអ្នកដែលយើងមានបញ្ជីរួចជាស្រេច (មានចំនួនជាង 41 មួយម៉ឺននាក់មកទទួលមុនគេ)។បើ COVAX ផ្ដល់ឱ្យ 20% ហើយផ្ដល់ឱ្យ3% ជាដំបូងតែយើងត្រូវការចាក់ពលរដ្ឋ 80% ឱ្យមានភាពស៊ាំ ដូច្នេះត្រូវការចាក់ជាពលរដ្ឋប្រមាណ13 លាននាក់(12 លាន 8 សែន) ។យើងត្រូវការចាក់ ឱ្យមនុស្ស 80%គឺស្មើនឹងប្រមាណ13 លាននាក់ (លើកលែងតែកុមារ) ប៉ុន្តែក្មេងជំទង់រឿងអាយុ 15 ឆ្នាំឡើងនឹងបានទទួលចាក់វ៉ាក់សាំងដែលឥតគិតថ្លៃដូចគញនា។ ដូច្នេះថវិកា 48 លាន របស់សប្បុរសជនដែលប្រើប្រាស់បានត្រឹមមួយចំណែកតូចប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ៖« រាជរដ្ឋាភិបាលបានត្រៀមថវិកា 100 ទៅ 200 200 លានដុល្លារ ដោយមិនរង់ចាំតាមរយៈ COVAX នោះឡើយ។ក្រៅពីការត្រៀមថវិកា 100 ទៅ 200 លានដុល្លារ ទៅលើបញ្ហាវ៉ាកសាំង យើងក៏មានថវិកាបូកនឹងថវិកាសប្បុរសជន 48 លានដុល្លារសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ-19 ។ ជាមួយគ្នានេះយើងសម្រាប់ការប្រើប្រាស់ក្នុងក្របខ័ណ្ឌប្រយុទ្ធប្រឆាំងកូវីដ-19 ក៏ដូចជាការស្តារសេដ្ឋកិច្ចឡើងវិញ ពីធនាគារអភិវឌ្ឍអាស៊ី ADB ចំនួន 250 លានដុល្លារដែលបានដកសាច់ប្រាក់ក្នុងធនាគារជាតិកម្ពុជា ពីអង្គការJaicaជប៉ុនទឹកប្រាក់ 25 ពាន់លានយ៉េន សមមូលនឹង 238 លានដុល្លារ និង ថវិកាពីធនាគារ EDCS របស់កូរ៉េខាងត្បូង មានសាច់ប្រាក់ចំនួន 54 លានដុល្លារ ដោយបានដកសាច់ប្រាក់ដាក់ទុកនៅធនាគារជាតិកម្ពុជារួចហើយ។ដូច្នេះយើងមាននៅក្នុងដៃនូវថវិកាប្រមាណ 538 លានដុល្លារដោយមិនគិតពីប្រាក់បំរុងប្រាក់សន្សំរបស់រាជរដ្ឋាភិបាល»។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ថា៖« ដូច្នេះខ្ញុំសូមបញ្ជាក់ជូនថាតាមយន្តការ COVAX 20% យើងបានបញ្ជាទិញរួចហើយ តែមកដល់ពេលនេះខ្ញុំមិនអាចឆ្លើយបានថាកម្ពុជាទិញវ៉ាក់សាំងពីប្រទេសណា ដែរ? ព្រោះមិនទាន់មានការ ទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ។កម្ពុជាមិនយកពលរដ្ឋរបស់ខ្លួនទៅសាកល្បងកូវីដ-19ទេ ព្រោះទាក់ទងនឹងសុខភាពប្រជាជននាំឱ្យមានបញ្ហាដល់សុខភាពសាធារណៈនៃប្រទេសជាតិ »។ យើងសុខចិត្តរង់ចាំ ដោយការពាក់ម៉ាស មិនយកវ៉ាក់សាំង ដែលមិនទទួលស្គាល់ឡើយ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner