អ្នកដែលបានចូលហាងកាហ្វេ ឈ្មោះ ( hidden coffee ) ដែលមានទីតាំងផ្លូវលេខ១២៥ ផ្លូវ ២០០២ សង្កាត់ទឹកថ្លា ត្រូវទៅធ្វើតេស្ត ជាបន្ទាន់

អត្ថបទដោយ៖
ធី ដា

ក្រសួងសុខាភិបាល៖ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០នេះ ក្រសួងសុខាភិបាលប្រកាសថា ដោយសារមានបុរសអ្នកជំងឺកូវីដ-១៩ម្នាក់ ធ្លាប់អង្គុយក្នុងហាងកាហ្វេឈ្មោះ (hidden coffee ) ដូច្នេះ ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ចូលអង្គុយពិសារក្នុងហាងកាហ្វេ ឈ្មោះ ( hidden coffee ) ដែលមានទីតាំងផ្លូវលេខ ១២៥ ផ្លូវ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង ១៥និង៣០នាទី កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ ត្រូវប្រញាប់ទៅធ្វើតេស្ត នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រៀងរាល់ម៉ោងធ្វើការ។

ក្រសួងក៏បានអំពាវនាវឲ្យអ្នកទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ឲ្យគ្រប់ចំនួន ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ឲ្យបានហ្មត់ចត់ជាទីបំផុត ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner