សិក្ខាកាម១០០នាក់នៃតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានទទួលការហ្វឹកហ្វឺនមុខវិជ្ជាបច្ចេកទេសបាញ់គ្រាប់ពិត
អត្ថបទដោយ៖
ធី ដា
លោកវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃទី១៥ធ្នូឆ្នាំ២០២០ ចុះពិនិត្យទីលានបាញ់គ្រប់ពិត និងពិនិត្យមើលសកម្មភាពហ្វឹកហាត់របស់សិក្ខាកាម តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ក្នុងវគ្គហ្វឹកហ្វឺនពង្រឹងយោធា មុខវិជ្ជាបច្ចេកទេស បាញ់គ្រាប់ពិត ស្ថិតនៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះផងដែរ លោក មេបញ្ជាការរង នាយសេនាធិការ បានណែនាំ នឹងផ្តាំផ្ញើដល់សិក្ខាកាម យកចិត្ដទុកដាក់សិក្សារៀនសូត្រ គោរពវិន័យ គោរពយោធាចារ្យ និងរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាព និងមិត្តរួមអាវុធ។ វគ្គហ្វឹកហ្វឺនពង្រឹងយោធា មុខវិជ្ជាបច្ចេកទេស បាញ់គ្រាប់ពិតនោះ មានសិក្ខាកាមចូលរួមហ្វឹកហាត់ចំនួន ១០០នាក់ ដែលបានធ្វើការហ្វឹកហ្វឺនរយៈពេល ៩០ថ្ងៃ៕កឹម ទៀង
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕