អតីតភរិយាបុរសមានទ្រពសម្បត្តិច្រើនបំផុតលើលោកបរិច្ចាគលុយជាង 4 ពាន់លានដុល្លារត្រឹម 4 ខែចុងក្រោយ
បរទេស៖ នាង MacKenzie Scott ត្រូវបានគេគ្រប់គ្នាស្គាល់ថាជាអតីតភរិយាបុរសមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក Jeff Bezosស្ថាបនិកក្រុមហ៊ុនយក្ស Amazon។ ក្រោយការប្រកាសលែងលះគ្នាកាលពីពេលកន្លងមកនាង Scott បានទទួលប្រាក់មួយចំណែកធំនៃទ្រព្យសម្បត្តិរបស់លោក Bezos និងជាប់ឈ្មោះជាមហាសេដ្ឋីពាន់លានដុល្លារផងដែរ។
ជាមួយនឹងលុយដែលនាងមានប្រមាណជា 60,7 ពាន់លានដុល្លារបច្ចុប្បន្ននាងបានក្លាយទៅជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើលោកទី18 និងជាស្ត្រីដែលមានទ្រពសម្បត្តិច្រើនបំផុតទី3 ផងដែរ។
នៅថ្ងៃពុធនេះសារព័ត៌មានបរទេសបានចេញផ្សាយថាក្នុងរយៈពេល 4 ខែចុងក្រោយនេះនាង MacKenzie Scott បានបរិច្ចាគលុយរបស់នាងប្រមាណជា 4,2 ពាន់លានដុល្លារមកហើយជាផ្នែកមួយនៃការសន្យារបស់នាងទៅឲ្យអង្គការសរុបចំនួន 384 នៅក្នុងរដ្ឋទាំង 50 របស់អាមេរិក។កញ្ចប់លុយជំនួយភាគច្រើនរបស់នាងត្រូវបានប្រើប្រាស់សម្រាប់កិច្ចការងារស្រោចស្រង់ក្នុងពេលវិបត្តិកូវីដជាពិសេសបញ្ហាអស្ថិរភាពក្នុងប្រទេស។
បន្ទាប់ពីការលែងលះគ្នាកាលពីខែមិនាឆ្នាំ2019 នាង Scott ធ្លាប់បានប្រកាសសន្យាថានឹងបរិច្ចាគទ្រព្យសម្បត្តិរបស់នាងពាក់កណ្តាលទៅឲ្យអង្គការសុប្បរសធម៍ដែលមានឈ្មោះថា Giving Pledge ។វាជាអង្គការដែលបានបង្កើតឡើងកាលពីឆ្នាំ2010 ដោយមហាសេដ្ឋីពាន់លានលោក Bill Gates និងលោកស្រី Melinda Gates ព្រមទាំងលោក Warren Buffett ផងដើម្បីជំរុញឲ្យមហាសេដ្ឋីលើលោកក្នុងការបរិច្ចាគលុយពាក់កណ្តាលរបស់ខ្លួនឲ្យបានគ្រប់គ្នាដើម្បីកិច្ចការងារសុប្បរសធម៌៕