ផ្លែត្រសក់ស្រូវជប៉ុនមានតម្លៃថ្លៃកប់ពពកដល់ទៅ ៤៥.០០០ ដុល្លារ?

អត្ថបទដោយ៖
AMS OneMinute

ផ្លែត្រសក់ស្រូវ ដែលគេឱ្យឈ្មោះថា “ក្រោន” ជានិមិត្តរូបនៃអំណោយដ៏វិសេសវិសាលរបស់ប្រជាជនជប៉ុន។

ផ្លែត្រសក់ស្រូវប្រភេទនេះមួយផ្លែ ជាមធ្យមលក់បានជាង ២០០ដុល្លារ។ ក្នុងឆ្នាំ ២០១៩ ត្រសក់ស្រូវចំនួន ២ផ្លែត្រូវបានដាក់ដេញថ្លៃ រហូតដល់ទៅ ៤៥.០០០ ដុល្លារ។

កសិករត្រូវការរយៈពេល ១០០ថ្ងៃ ដើម្បីយកផល។ ត្រសក់នេះគេមើលថែដូចកូនៗ។ មួយថ្ងៃៗ ទាមទារការថ្នាក់ថ្នមដោយយកចិត្តទុកដាក់លើការផ្តល់ទឹក កម្តៅ ការរុំដោយក្រដាស ម៉ាស្សា និងប៉ូលាសំបកឱ្យស្អាត។

តម្លៃរបស់ផ្លែត្រសក់ស្រូវប្រែប្រួលទៅតាមទ្រង់ទ្រាយ ក្រយ៉ៅសំបក ជាតិទឹក និងភាពផ្អែមរបស់វា។

ប្រភព៖ Business Insider

ads banner