​ក្នុងរយៈពេល​០​៦​ខែ​ឆ្នាំ​២​០​២​១​ ​ក្រុមហ៊ុន​ ​Apple​ ​មាន​គម្រោង​បង្កើន​ការ​ផលិត​ទូរស័ព្ទ​ ​i​phone​ ​រហូតដល់​៩​៦​លាន​គ្រឿង

​អាមេរិក​៖​ ​ក្នុងរយៈពេល​០​៦​ដំបូង​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​ក្រុមហ៊ុន​ ​Apple​ ​មាន​ផែនការ​ផលិត​ទូរស័ព្ទ​ ​i​Phone​ ​អោយ​បាន​រហូតដល់​៩​៦​លាន​គ្រឿង​ ​ដែល​ជា​កំណើន​ប្រមាណ​៣​០​ភាគរយ​ ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២​០​២​០​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ជប៉ុន​ N​i​kk​e​i​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នា​ពេល​ថ្មីៗ​ ​។​

ប្រភព​ដដែល​នេះ​បាន​អោយ​ដឹង​ទៀត​ថា​ ​Apple​ ​បាន​ស្នើ​អោយ​អ្នកផ្គត់ផ្គង់​របស់​ខ្លួន​ផលិត​ទូរស័ព្ទ​ ​i​Phone​ ​អោយ​បាន​៩​៥​ទៅ​៩​៦​លាន​គ្រឿង​ ​ក្នុង​នោះ​រួម​មាន​ទាំង​ក្រុម​ ​i​Phone​ 12 ​ដែល​ជា​ស៊េ​រី​ជំនាន់​ចុងក្រោយបំផុត​ ​និង​ក្រុម​ ​i​Phone​ ​មុន​ៗ​ ​ដូចជា​ ​i​Phone​ 11 ​និង​ ​i​Phone​ S​E​ ​ក៏ប៉ុន្តែ​ការ​ខ្វះខាត​នៃ​ផ្នែក​សំខាន់​ៗ​ណាមួយ​ ​នឹង​អាច​ប៉ះពាល់​ដល់​គោលដៅ​នេះ​បាន​ ​។​

យោង​តាម​ការ​ព្យាករណ៍​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​សហរដ្ឋអាមេរិក​មួយ​នេះ​ ​បាន​អោយ​ដឹង​ថា​ ​ខ្លួន​មាន​ផែនការ​ផលិត​ទូរស័ព្ទ​ ​i​Phone​ ​សរុប​អោយ​បាន​២​៣​០​លាន​គ្រឿង​ ​សម្រាប់​រយៈពេល​ពេញ​មួយ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​ក្នុង​នោះ​រួម​មាន​ទាំង​ម៉ូដែល​ថ្មីៗ​ ​និង​ម៉ូដែល​ចាស់ៗ​ផង​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner